មានសង្ឃឹមហើយ! លោកស្រី ទ្រី ដាណា បានប្រកាស់រកក្មេងប្រុសកំសត់ម្នាក់នេះដើម្បី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពក្មេងប្រុសមួយសន្លឹក ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់រៀងចាស់បន្តិច ភ្ជាប់ទឹកមុខគួរឱ្យអាណិត គ្មានសូម្បីស្បែកជើងពាក់នឹងគេ បាន និង កំពុងអង្រួនបេះដូងមហាជន នៅក្នុងបណ្ដាញសង្គមឱ្យអាណិតស្រណោះ ចំពោះទិដ្ឋភាពមួយនេះ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាននាំគ្នាខំមិនលើកទឹកចិត្ត ឱ្យក្មេងប្រុសតស៊ូជាបន្តបន្ទាប់។ ទន្ទឹមនិងនេះដែរលោកស្រី ទ្រី ដាណា ឃើញបែបនេះក៏បានបង្ហោះសាររៀបរាប់ថា : អាណិតណាស់ក្មួយប្រុស ចូលចិត្តអ្នកតស៊ូបែបនេះ ទោះគ្មានអីសោះ ក៏ត្រូវខំប្រឹងរៀនសូត្រដើម្បីអនាគត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបអាចកែប្រែវាសនាបាន។ នាងខ្ញុំបានឱ្យក្រុមការងារទាក់ទងទៅនាយិកាសាលា គាត់ប្រាប់ថាក្មេងនេះរៀននៅសាលាបឋមសិក្សាជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្ទះក្មេងនេះ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីសាលា ហើយគ្រួសារជាអ្នកចម្ការ ក្រលំបាក នាងខ្ញុំនឹងផ្ដល់ជំនួយដល់គ្រួសារគាត់ និងសម្ភារៈសិក្សា សំលៀកបំពាក់ដល់ក្មេងនេះ ដើម្បីបានសមរម្យ ដូចសិស្សដទៃទៀត ៕