ដោយឃើញពីការតស៊ូ! ពេលនេះព្រះតេជព្រះគុណ ហាក់ សៀងហៃ ប្រកាសរកក្មេងប្រុសកម្សត់ ពាក់អាវចាស់ព្យួរថង់ដាក់កាតវ៉ាក់សាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពក្មេងប្រុសមួយសន្លឹកដែលកំពុងអង្រួនបេះដូងមហាជន នៅក្នុងបណ្ដាញសង្គមឱ្យអាណិតស្រណោះ ចំពោះទិដ្ឋភាពកុមារាម្នាក់ព្យួរថង់ដាក់កាតវ៉ាក់សាំងនៅនឹងអាវ ជាមួយសម្លៀកបំពាក់រៀងចាស់បន្តិច ភ្ជាប់ទឹកមុខគួរឱ្យអាណិត គ្មានសូម្បីស្បែកជើងពាក់នឹងគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ គេសង្កេតឃើញ គណនីព្រះតេជព្រះគុណ ហាក់ សៀងហៃ បានបង្ហោះចោទជាសំណួរថា ៖ «ឱក្មួយអើយ ក្មួយនៅទីណា ? ស្ថានភាពគ្រួសារយ៉ាប់យ៉ឺនកម្រិតណា ? មើលចុះ ! សម្លៀកបំពាក់មកសាលាក៏ចាស់ៗ ស្បែកជើងក៏មិនមាន ឯណាកាបូបស្ពាយ? សម្ភារសិក្សា សៀវភៅសរសេរ ប៊ិក បន្ទាត់ តើក្មួយមានទេ? តើក្មួយមកសាលារៀនដោយរបៀបណា ឬក្មួយមិនមានកង់ជិះ ដើរមកសាលាដោយថ្មើរជើង?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជព្រះគុណបានបន្តឱ្យដឹងថា រូបភាពនេះ បានអង្រួនបេះដូងរបស់តេជគុណហើយ ធ្វើឱ្យតេជគុណនឹកឃើញដល់អតីតកាលរបស់តេជគុណ ក៏មិនខុសពីក្មេងប្រុសរូបនេះប៉ុន្មានដែរ។ ដូច្នេះហើយ ព្រះតេជព្រះគុណ ហាក់ សៀងហៃ បានប្រកាសឱ្យដឹងថា បើមានប្អូនស្គាល់ក្មេងប្រុសកម្សត់ខាងលើ សូមទាក់ទងទៅកាន់តេឡេក្រាមតេជគុណ ០១៧ ៤៤ ៦២ ៦៣ ដើម្បីតេជគុណ បានជួយក្មេងប្រុសរូបនេះ តាមលទ្ធភាព ឱ្យក្មួយបានរៀនសូត្រ មានសម្ភារសិក្សាគ្រប់គ្រាន់ដូចកូនគេដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ តេជគុណបានប្រគេនជូននូវបណ្ដាំដ៏មានន័យមួយឃ្លាថា ៖ «ក្មួយត្រូវចាំថា អ្វីៗគ្រប់យ៉ាងមិនមែនជាឧបសគ្គរបស់យើងឡើយ ដរាបណាយើងខំប្រឹងប្រែងតស៊ូដោយចិត្តអំណត់ ព្យាយាមដើម្បីឈោងចាប់យកក្តីស្រមៃរបស់យើង ណាក្មួយ!»៕