នេះជាលំផក មួកសម្រាប់មន្ត្រីខ្មែរ បែងចែកច្រើនឋានៈ បង្កប់អត្ថន័យបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំផក គឺជាគ្រឿងប្រដាប់ ធ្វើដោយសំពត់ស្មាច់ពណ៌ស មានរាងមូល ហើយមានកំពូលស្រួចវែងឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬ កោងទៅក្រោយ ។ លំផកនេះទៀតសោត គឺជាមួកដែលត្រូវបានគេធ្វើយ៉ាងប្រណីត នៅគែមជុំវិញតួលំផក មានប្រដាប់ដោយគ្រឿងមាស ឬ លោហៈផ្សេងៗដើម្បីសម្គាល់ពីឋានៈនៃអ្នកពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសម័យបុរាណ មន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ នៅពេលដែលមានព្រះរាជពិធីហែធំៗ របស់ព្រះនគរ។ ជាទូទៅ មន្ត្រីដែលអាចពាក់លំផកបាន គឺត្រូវមានឋានៈចាប់ពី ៥ ហ៊ូពាន់ (លំដាប់ស័ក្តិមន្ត្រីសម័យកណ្តាល) ឡើងទៅទើបអាចពាក់លំផកបាន។មិនតែប៉ុណ្ណោះ លំផក ត្រូវគេបែងចែកលំដាប់ តាមរយៈវ័ន្តជុំវិញលំផក ដែលមានជាវ័ន្តមាស ប្រដាប់ផ្កាមាស រហូតដល់វ័ន្តធម្មតា។ ពោលគឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ឋានៈអគ្គមហាសេនាបតី (ស័ក្តិ ១០ ហ៊ូពាន់) ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១១ ផ្កា – ឋានៈព្រះអង្គម្ចាស់ ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១០ ផ្កា – ឋានៈសេនាបតី ពាក់លំផកវ័ន្តមាសសុទ្ធ មានក្បាច់ និង ប្រដាប់ផ្កាញ័រ ១០ ផ្កា – ឋានៈអ្នកអង្គម្ចាស់ ពាក់លំផកវ័ន្តមាសសុទ្ធមានក្បាច់ និង ប្រដាប់ផ្កាញ័រ ៧ ផ្កា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ឋានៈមន្ត្រីស័ក្តិ ៩ ហ៊ូពាន់ ពាក់លំផកវ័ន្តមាសក្រឡៃប្រាក់ និង ប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស ៩ ផ្កា – ឋានៈមន្ត្រីស័ក្តិ ៨ ហ៊ូពាន់ ពាក់លំផកវ័ន្តមាសក្រឡៃប្រាក់ ប្រដាប់ផ្កាញ័រប្រាក់ក្រឡៃមាស ៨ ផ្កា – ឋានៈមន្ត្រីស័ក្តិ ៧ ហ៊ូពាន់ ពាក់លំផកវ័ន្តឈើខ្មុកបិតមាស មិនមានប្រដាប់ផ្កាញ័រ – ឋានៈមន្ត្រីស័ក្តិ ៦ ហ៊ូពាន់ ពាក់លំផកវ័ន្តឈើខ្មុកបិតមាស មិនមានប្រដាប់ផ្កាញ័រ -ឋានៈមន្ត្រីស័ក្តិ ៥ ហ៊ូពាន់ ពាក់លំផកវ័ន្តឈើខ្មុកបិតមាស មិនមានប្រដាប់ផ្កាញ័រ ដោយឡែក មន្ត្រីចាប់ពីឋានៈ ៤ ហ៊ូពាន់ ចុះទៅ មិនអាចអាចពាក់លំផកនេះបានទេ៕

ប្រភព ប្រជាប្រិយ