ស្រណោះណាស់! ខំមកចោលផ្ទះ ប្រឹងរកស៊ីក្រែងបានចំណេញខ្លះ តែរបរលក់ផ្លែឈើចេះតែខាត ដល់ថ្នាក់តាចេកដាច់ចិត្តទម្លាយអារម្មណ៍ពិតបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ គឺ តាចេក នោះ ដែលមានឈ្មោះពិតថា ឈុំ ប៊ុនឈឿន ហើយកន្លងមកនេះ តារាកំប្លែងជើងចាស់រូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើន បាននាំគ្នាសើចលេងសប្បាយរីករាយ បំបាត់ភាពទុក្ខកង្វល់ផ្សេងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈពេលចុងក្រោមកនេះ តាចេក មិនសូវបានបង្ហាញមុខតាមកម្មវិធីផ្សេងៗ និងនៅលើកញ្ចក់ទូរទស្សន៍នានា នោះឡើយ ហើយក៏បានធ្វើឲ្យមហាជនជាច្រើន មានការងើងឆ្ងល់យ៉ាងខ្លាំងថា តាចេកបាត់មុខទៅណា។ក្រោយៗមកទៀត គេក៏បានឃើញ តាចេក បានបង្ហោះរូបភាពជាញឹកញាប់ ដែលបង្ហាញពីសកម្មភាពលក់ផ្លែឈឺជាច្រើនមុខ ដែលដាក់លក់នៅតាមផ្លូវទៅ ឧទ្យាជាតិគិរីរម្យ មើលទៅទំនងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ ទើបតែកន្លងផុតថ្មីៗមកនេះ គេបានឃើញ តាចេក បានបង្ហោះរូបមួយសន្លឹក កំពុងលក់ផ្លែឈឺ ព្រមទាំងបាននិយាយយ៉ាងខ្លីទៀតថា៖ “ខំមកចោលផ្ទះមករកសុីក្រែងបានចំណេញខ្លះតែចាប់ពីមកលក់ដូចជាមិនសូវកាកកបសោះចេះតែខាតរហូតចឹងបើនៅតែចឹងទៀតមិនដឹងនៅលក់បន្តរឺទៅផ្ទះវិញទេបងប្អូនអើយបើសល់រហូតចុឹងនោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបង្ហោះរូបភាព មិនទាន់បានប៉ុន្មានផង ស្រាប់តែមានអ្នកចូលក្នុង ខំមិន សួរថា៖ “លក់នៅឯណាតាចេក?” តាចេក បានឆ្លើយតបនឹង ខំមិន នោះវិញថា៖ “លក់នៅរម្យនីយ៏ដ្ឋានគីរីរម្យ”។ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកខ្លះទៀតបានចូលទៅ ខំមិន ថា៖ “ជួនពរលក់ដាច់ច្រើនៗលោកពូ, បន្តរតស៊ូៗបងប្រុស, ស៊ូស៊ូបង, ស៊ូៗលោកពូ, តសូទៅទៀតឪកុំចុះចាញ់វាមិនដែលខាត់រហូតទេ, ស៊ូៗឡេីងលោកអ៊ុំ”៕