មិនដូចឆ្នាំមុនទេ! សម្ដេច ណែនាំឱ្យរៀបចំការប្រឡងបាក់ឌុបឆ្នាំនេះ មិនអាចឱ្យជាប់អូតូទៀតឡើយ(មានវីដេអូ)

នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំការប្រឡងបាក់ឌុបឆ្នាំនេះ មិនអាចជាប់អូតូឡើយ ទោះប្រឡងមិនជាប់ឆ្នាំនេះ ត្រូវប្រឹងឱ្យជាប់នៅឆ្នាំក្រោយ។

សម្ដេចបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចា ក់វ៉ាក់សាំងបង្ករជំ ងឺកូវី ដ-១៩ ជុំទី ១ សម្រាប់ក្រុមអាយុចាប់ពី ០៦ ឆ្នាំ ឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំ ងឺកូ វីដ-១៩ ជូនកុមារអាយុ ៥ ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។

ក្នុងនោះសម្ដេចក៏បាន សុំការយោគយល់ពីសិស្សានុសិស្សថ្នាក់ទី ១២ ផងដែរ ដែលសម្តេចមិនអាចធ្វើតាមសំណូមពរ ឱ្យជាប់ស្វ័យប្រវត្តិ ដោយមិនប្រឡងនៅឆ្នាំនេះទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម ៖