កាន់តែក្តៅគគុក! លោក ឌួង​ ឆាយ ទម្លាយរូបភាពអតីតភរិយាដើរលេងដាច់យប់ និងថាឲ្យចំៗថា…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថារយ:ពេលថ្មីៗនេះលោក ឌួង ឆាយ និង អតីតភរិយា​មានរឿងរ៉ាវជាមួយគ្នាជាហូរហែរហូតឈានដល់ការឡាយអុចធូកស្បត់ស្បែទៀតផង។ ស្រាបតែនៅមិននេះបន្តិចលោក ឌួង ឆាយ បានទម្លាយរូបភាពអតីតភរិយាខ្លួននិងភ្ជាប់ជាមួយសាររៀបរាប់បែបនេះថា :

ចេះខ្មាស់គេដែរបានខំដើរឱនមុខ។ សុខចិត្តអោយអ្នកបើកឡានជូនកូនស្រីពៅមកផ្ទះដើម្បីខ្លួនឯងប្រញាប់ទៅក្លឹបផឹកស្រវឹងជោគជាំដល់ម៉ោង 3 ភ្លឺ 2 ថ្ងៃជាប់គ្នា។ គ្រាន់ជូនកូនស្រីមកផ្ទះសិនក៏មិនបាន នេះហើយអ្នកម្តាយដូចឡាំយ៉ងមិនខុសសូម្បីបន្តិច។ ដើរផឹកសុីកន្លែងមនុស្សច្រើនមិនខ្លាចឆ្លងកូវិតរួចចម្លងមកកូនៗ។ សូមអរគុណពូមីងបងប្អូនជាច្រើនដែរបានផ្ញើមកខ្ញុំ និងលើកទឹកចិត្តខ្ញុំអោយប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនៗមកវិញ។

ខ្ញុំសង្ឃឹមជឿជាក់តុលាការនឹងផ្តល់អទិភាពសំរាប់ខ្ញុំដើម្បីទទួលបានសិទ្ធិចិញ្ចឹមកូនៗត្រលប់មកវិញ ឌួង ឆាយ ៕ ដើម្បីជ្រាបកាន់តែច្បាស់ថាយ៉ាងណានោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោម