ញាក់សាច់! ថ្លៃសាំង ហក់ឡើងមួយវឹបទៀតហើយ ម្តងនេះ ១ លីត្រ ថ្លៃរហូតដល់…

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ តាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៥៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៤១០០ រៀល ក្នុង ១ លីត្រ។

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថា តម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ២៥០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃត្រឹមតែ ៤៣០០ រៀលប៉ុណ្ណោះ ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាមានការឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ១០០ រៀលផងដែរ ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូត គឺមានតម្លៃត្រឹមតែ ៤០០០ រៀលប៉ុណ្ណោះ ក្នុង ១ លីត្រ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖

ប្រភព ប្រជាប្រិយ