ស្លុតចិត្ត! សល់ ៣ ថ្ងៃប្រឡងឆមាស បែរជាចង-កស-ម្លា-ប់ខ្លួន ព្រោះដឹងថាមិនអាចរឿងនេះបាន…

ជារឿងដ៏គួរឱ្យខ្លោចចិត្តបំផុត ក្មេងប្រុសមួយរូប ឈ្មោះ សៅ ខេវិន បានសម្រេចចិត្តធ្វើអត្តឃាត ដោយមធ្យោបាយចង-ក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ធ្វើឱ្យបងប្អូនសាច់ញាតិ ក៏ដូចជាឪពុកម្ដាយ នាំគ្នាអាណិតយំស្រណោះកូនជាទីស្រឡាញ់របស់ខ្លួន ដោយមិននឹកស្មានថា​នឹងគិតខ្លីក្នុងផ្លូវបែបនេះ។

ទាក់ទិនទៅនឹងរឿងហេតុដ៏រំជួលចិត្តនេះ តាមរយៈប្រភពព័ត៌មានបាន បញ្ជាក់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ ឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យក្មេងប្រុសខាងលើ គិតខ្លីបែបនេះ គឺដោយសារតែ សល់ ៣ ថ្ងៃទៀត រូបគេត្រូវប្រលងឆមាស តែដោយដឹងថា មិនអាចយកចំណាត់ថ្នាក់ល្អបាន ទើបរូបគេបានសម្រេចចិត្តចងកសម្លា ប់ខ្លួនឯងតែម្ដង បន្សល់នូវក្ដីអាឡោះអាល័យជាអនេក សម្រាប់ក្រុមគ្រួសារ។

បើតាមគណនីមួយដែលមានឈ្មោះ Sarim Chhun បានបង្ហោះរៀបរាប់ ហេតុការណ៍នៃការស្លាប់របស់ក្មេងប្រុសខាងលើ នៅក្នុងគណនីរបស់ខ្លួនថា ៖ «ស្តាយណាស់ បើបងមកលឿន ប្រហែលជាប្អូនមិនស្លា ប់ទេ តែពេលនោះម៉ូតូធូរ គឺបងត្រូវចំណាយពេលយូរបន្តិច ដើម្បីទៅបូមកង់ម៉ូតូនៅទីឆ្ងាយ ពេលមកដល់ផ្ទះ មិនបានដឹងថាមានអ្វីកើតឡើងទេ តែឆ្ងល់ណាស់ហេតុអីប្អូនមិនហូបបាយ ដែលបានទិញទុកឱ្យ ស្រាប់តែរំពេចន៍នោះ ខ្ញុំបានជួបហេតុការណ៍ដ៏ភ័យរន្ធត់ តកស្លុតយ៉ាងក្រៃលែង ហើយខ្ញុំរត់ឡើងដើមឈើ ដើម្បីស្រាយចំណង និង ដាក់ប្អូនចុះមកពីដើមឈើ ខ្ញុំភ័យ ខ្ញុំស្រែកទាំងតក់ស្លុតរន្ធត់ក្រៃលែង តែអ្វីៗបានហួសអស់ទៅហើយ សល់តែសំឡេងសោកសៅ និង ក្តីអាណិតស្រណោះតែប៉ុណ្ណោះ»៕