ដំណឹងល្អ! សម្តេចប្រកាសទិញថ្នាំព្យាបាលកូ.វីដពីអាមេរិក សម្រាប់អ្នកជំ.ងឺ៥ម៉ឺននាក់

ថ្លែង​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំ.ងឺ​កូ.​វី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​កុមារ​មាន​អាយុ​៥​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជំហានដំបូងរាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជាទិញថ្នាំព្យាបាលជំ.ងឺកូ.វីដ-១៩ ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សចំនួន ៥ម៉ឺននាក់ ដោយថ្នាំនេះ ១នាក់ ត្រូវចំណាយអស់ ៥០ដុល្លារ ដែលសរុបចំនួនទាំង៥ម៉ឺននាក់ ចំណាយថវិកាអស់ចំនួន ២លាន៥សែន ដុល្លារសហរដ្ឋអាមេរិក។

គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានសម្រេចបាននូវគោលដៅជាលទ្ធផលចំនួន ១០០,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ប្រភព Khmerload