ស្រណោះ ! ក្នុងពិធីបុណ្យ ៧ ថ្ងៃ ព្រះកាយ ច័ន្ទ រាំរបាំទាំងទឹកភ្នែកជូនដំណើរលោកឪពុកជាលើកចុងក្រោយ…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថាកាលពីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាសម្ដែងស្រី ព្រះកាយ ច័ន្ទ បានជួបទុក្ខដ៏សែនក្រៀមក្រំ ដោយលោកឪពុកជាទីស្រឡាញ់របស់នាង បានទទួលមរណភាពដោយសាររោគាពាធ។

ខណៈនោះដែរ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដល់តារាសម្ដែងស្រី ព្រះកាយ ច័ន្ទ គ្រប់ៗគ្នាផងដែរ។

យ៉ាងណាមិញ មកដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃបុណ្យគម្រប់ ៧ ថ្ងៃ របស់លោកឪពុក តារាស្រីរូបនេះបានធ្វើឱ្យមហាជនមានការសង្វេគ និង រំជួលចិត្តគ្រប់គ្នា ដោយឃើញនាង បានធ្វើការរាំរបាំជូនដំណើរលោកឪពុកជាទីស្រឡាញ់ជាលើកចុងក្រោយ ពោរពេញដោយភាពអាឡោះអាល័យសោកសង្រេងរាំបណ្ដើរទឹកភ្នែកហូរស្រក់បណ្ដើរ។

ជាមួយនឹងការរាំរបាំជូនដំណើរលោកឪពុកជាលើកចុងក្រោយនេះ តារាស្រីរូបនេះ ក៏បានពោលពាក្យប៉ុន្មានម៉ាត់ថា ៖ « ប៉ាបានលះបង់ឱ្យកូនរៀនជំនាញនេះតាំងពីក្មេង ឥឡូវកូនរាំជូនដំណើរប៉ាជាលើកចុងក្រោយ»។

ទន្ទឹមនឹងនោះ ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម ក៏បានសម្ដែងនូវអារម្មណ៍រំជួលចិត្តតាមគ្រប់គ្នា ព្រមទាំងបន្តចូលរួមរំលែកទុក្ខ និង ផ្ដល់កម្លាំងចិត្តដល់ តារាស្រីរូបនេះផងដែរ៕