មិនចាំយូរ! ក្រោយល្បីថាគូស្នេហ៍ នាយចឺម ជានារីហាយសូរ មានឡានទំនើប និងផ្ទះធំ ស្រាប់តែពេលនេះសាមុីខ្លួនចេញមុខបញ្ជាក់ប្រាប់ច្បាស់ៗថា…

ដូចដែលប្រិយមិត្តបានជ្រាបរួបមកហើយហើយថាកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញតារាស្រីដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សេង សុខឃីម ជាមេម៉ាយកូនមួយ បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ តារាចម្រៀងដ៏ល្បី គឺ នាយ ចឹម រួចភ្ជាប់សារដ៏ផ្អែមល្ហែមមួយទៀតថា“អូនមិនខ្លាច និងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន”។

ក្រោយឃើញបែបនេះ ធ្វើឲ្យ នាយ ចឺម នៅមិនសុខឡើយ ក៏បានស៊ែរផុសមួយនេះ រួចទំលាយអារម្មណ៍ពិតចេញមកត្រង់ៗថា “មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឲ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសំដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បង ធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុននិងក្រោយគេគងតែដឹងការពិត…”។

ក្រោយមកបន្តិច មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយលេចឮដំណឹងថា គូស្នេហ៍នាយចឺមរូបនេះ មានឡានទំនើបថ្លៃៗ ផ្ទះធំ ជានារី ហាយសូរ ស៊ីវិល័យ លំដាប់អភិជន ថែមទៀត។ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ គូស្នេហ៍នាយចឺម ភ្ញាក់ព្រឺត រួចក៏បានចេញមុខបកស្រាយបញ្ជាក់ច្បាស់ៗ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ នេះថា៖

“ឲ្យអ្នកចុះព័ត៌មានអើយ អូនជូនបងស្រីអូនទៅយកឡានសោះ ពេលអូនឃើញព័ត៌មានចង់តែសើច អ្នកផ្ទះអូនធម្មតាៗណាស់ ម៉ាក់អ្នករកស៊ីធម្មតាៗ ជិះឡានធម្មតាៗទេ នៅផ្ទះធម្មតាៗ សំខាន់កូនអូនទើបជាង3ឆ្នាំទេ សុំចុះយកអាពិតខ្លះមក ខ្ចិលនិយាយច្រើន សុំតើម៉ាសុខទេ អូនអត់ចង់ល្បីអ៊ីចឹងៗទេ អូនជាមនុស្សត្រង់ អត់ចេះសម្តែង ឬលាក់បាំងក្នុងជីវិតពិតទេ បើសិនយាយទៅខុសទាស់ត្រង់ អូនសុំទោសទុកមុន”៕

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលពីជីវិតពិតរបស់នៅរបស់ តារាស្រីរូបនេះ ទំាងអស់គ្នា៖