បែកធ្លាយ! អនាគតភរិយា Admin ជីងចក់ ចេញវីដេអូទម្លាយអស់ យ៉ាងច្បាស់ៗថា…(មានវីដេអូ)

ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនជាពិសេសប្រុសៗដែលនិយមមើលកីឡាបាល់ទាត់បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ជឿន ប៊ុនចក់ ហៅ ជីងចក់ ធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហាញមុខអនាគតភរិយាមេម៉ាយ កូនមួយយ៉ាងស្រស់ស្អាត។ ក្នុងនោះដែរ សូមបញ្ជាក់ផងដែរថា អ្នកនាងមាន ឈ្មោះផល្លា ជាស្ត្រីមេម៉ាយកូនមួយ ហើយក៏អភិជនម្នាក់ ស្រស់ស្អាតបែបថ្លៃថ្នូរ សូម្បីតែអ្នកគាំទ្រលោក ឃើញហើយ ក៏លាន់មាត់សរសើរពីសម្រស់ដ៏ស្រស់ស្អាតដូចតារាអញ្ចឹង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនាង ផល្លា បានទម្លាយប្រវត្តិស្នេហាខ្ទិចខ្ទីគ្មានសល់ ដោយរៀបរាប់ថា ៖ « ដំបូងឡើយ គាត់ (Admin ជីងចក់) តាមញ៉ែអ្នកនាង តាំងពីឆ្នាំ២០១៤ ហើយការតាមញ៉ែនេះ មិនមែននៅខាងក្រៅនោះទេ គឺតាមញ៉ែតាមហ្វេសប៊ុក។ អ្នកនាង បន្តថា បន្ទាប់មក គាត់ព្យាយាមAddមកហ្វេសប៊ុករបស់អ្នកនាង តែអ្នកនាងមិនដែលConfirmទេ ហើយគាត់ក៏ចរិតប្រុសស្អាតដែរ កាលណាគាត់អែដមកយើង យើងអត់ Confirm គាត់ក៏ Cancel Request ហ្នឹងវិញ ហើយគាត់ព្យាយាមអែដមក រហូត តែអ្នកនាងអត់ដែល Confirm ទេ។

អ្នកនាងថា នេះអាចមកពីនិស្ស័យនៃការជួបគ្នាមិនទាន់មកដល់។អ្នកនាង បន្តថា ស្រាប់តែថ្ងៃមួយ ពេលវេលាមកដល់ អ្នកនាង ក៏បានឆ្លើយឆាតគាត់ តែអត់ទាន់បានទទួលFriendទេ ហើយគាត់សួរពីបញ្ហាអាខោនទីកតុករបស់អ្នកនាងហើយគាត់សួរអ្នកនាងដូចមនុស្សស្គាល់គ្នាយូរហើយអញ្ចឹង។ គាត់សួររឿងអាខោនទីកតុករបស់នាង ២ ៣ហ្នឹងពិត ឬមិនពិត ហើយអ្នកនាងគិតក្នុងចិត្តថា ចុះអាប៉ិហ្នឹងថី មកចេះដឹងរឿងអាខោនឯង ពិតឬមិនពិតចឹង។ បន្ទាប់មក មិនដឹងជាមានការអីទេ ក៏និយាយគ្នា ទៅមកទៅមក។ និយាយបានតែប៉ុណ្ណឹង អ្នកនាងក៏ប្រាប់ថា សុំលាក់សិន ចាំពេលការរួចចាំហែ.កកេរ្ដិ៍។

ជុំវិញការសម្រេចចិត្តជ្រើសរើសយក Admin ជីងចក់ជាគូអនាគតនេះដែរ អ្នកនាង បានបញ្ជាក់ថា ដោយសារទង្វើល្អរបស់គាត់ អត្តចរិតរបស់គាត់ ហើយចាស់ទុំ គាត់មកមើលឃើញថាបុគ្គលម្នាក់ហ្នឹងល្អ ហើយអ្នកនាង បានសន្យាខ្លួនឯងថាមិនយកប្ដីទេជាតិនេះ រកស៊ីដល់ពេលកូនធំ បញ្ជូនទៅអង់គ្លេស គឺអ្នកនាងបួសហើយ អត់យកប្ដីទេ។អ្នកនាងបន្តថា ហើយក៏ធ្លាប់សន្យាខ្លួនឯងថា មិនយក Admin ជីងចក់ធ្វើប្ដីនោះទេ អស់ប្រុសក្នុងលោកក៏មិនយក Admin ជីងចក់ដែរ ប៉ុន្តែអ្នកនាងចាញ់នឹងទង្វើល្អរបស់គាត់ ចុងក្រោយយកគាត់ទាល់តែបាន។

លើសពីនេះ អ្នកនាង បញ្ជាក់ថា Admin ជីងចក់ ជាមនុស្សខូចណាស់ មនុស្សប្រុស ដែលមានសមត្ថភាព អត់ខូចនឹងស្រី ទើបចម្លែក ប៉ុន្តែគាត់មកជួបអ្នកនាង គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ៕សូមរំលឹកឡើងវិញផងដែរថា៖ កន្លងមក លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ បានបញ្ជាក់ថា រូបលោក នឹងភ្ជាប់ពាក្យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែក អនាគតភរិយារបស់លោក បានបញ្ជាក់ថា ថ្ងៃនោះ ជាថ្ងៃរៀបការទៅវិញ។ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាថាតើថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះជាថ្ងៃរៀបការ ឬក៏ភ្ជាប់ពាក្យរបស់ពួកគេនោះ៕