លឿនពេក ធ្វើចិត្តមិនទាន់ទេ! ឆន ស្រីណេត យំគគ្រូស គ្មានឱកាសសូម្បីជូនដំណើរប្អូនប្រុសលើកចុងក្រោយ

ខណៈនេះកញ្ញា ឆន ស្រីណេត និង ក្រុមគ្រួសារកំពុងជួបទុក្ខធំ ដោយប្អូនប្រុសជាទីស្រឡាញ់របស់នាង បានទទួលមរណ​ភាពទាំងវ័យក្មេង ​ហើយរឿងដែលសោកស្ដាយ​បំផុតនោះ ប្អូនប្រុស ស្រីណេត មិនទាន់បាន​អបអរសាទរបងស្រីដែល​ទទួលបានជ័យលាភីរងទី ១ ​ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2021 ​ផង រូបគេក៏បានទទួលមរណភាពទៅហើយ។

ស្រីណេត បានបង្ហាញអារម្មណ៍សោកសៅ និង ក្រៀមក្រំបំផុតចំពោះការបាត់បង់ប្អូនប្រុសយ៉ាងខ្លាំង ដោយនៅថ្ងៃ ៣០ តុលា ឆ្នាំ ២០២១ នេះ សពប្អូនប្រុសរបស់នាងត្រូវបានធ្វើពិធី​បូជា​ហើយ ​តែគួរឱ្យសោកស្ដាយ ​សូម្បីឱកាសជូន​ដំណើរប្អូនជាលើកចុងក្រោយ ​ក៏ ស្រីណេត មិនបានធ្វើដែរ។​

នៅចំពោះមុខរូបថតប្អូនប្រុស ឆន ស្រីណេត យំគគ្រូស ហើយរៀបរាប់ថា ៖ «អស់កម្មហើយប្អូនប្រុសបង ​ទៅឱ្យបានសុខចុះណា ​បងសុំទោសផងណា​ដែលបងមិនបានជូនដំណើរប្អូន កើតជាតិក្រោយសុំឱ្យល្អណា ​កុំឱ្យដូចជាតិនេះអី»៕