ចូលរួមត្រេចអរ! អតីតតារាចម្រៀង លោកជំទាវ ផាន់ ម៉ូនីកា និងស្វាមី ទទួលបានសមាជិកថ្មី

ក្រោយស្ងាត់បាត់មុខជាយូរឆ្នាំពីវិស័យសិល្ប: និងក្រោយពីបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីមានគោរម្យងារជាឯកឧត្តមរួចមក លោកជំទាវ ផាន់ម៉ូនីកា អតីតតារាចម្រៀងដ៏មានឈ្មោះបោះសម្លេងប្រចាំផលិតកម្មសាន់ដេ និងជាម្ចាស់បទ «តើមានមន្តស្នេហ៍អ្វីធ្វើអោយបងនឹកអូន» បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនិយមគាំទ្រ និងមហាជន ក្រោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនប្រាប់ថា ខ្លួនកំពុងតែមានផ្ទៃពោះ។

យ៉ាងណាមិញ នៅក្នុងសំណេរអមដោយរូបថតប៉ុន្មានសន្លឹកជាមួយស្វាមី លោកជំទាវផាន់ ម៉ូនីកា បានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំបានធ្វើការតេស្តរួចរាល់ហើយ. ហើយក៏ត្រៀមខ្លួនរួចជាស្រេចផងដែរ 🙏🏻សូមបងប្អូនធ្វើការថែរក្សាសុខភាពឲ្យបានល្អនៅក្នុងរដូវកាលនេះ. សូមកុំSweet ជាមួយប្ដីច្រើនពេកប្រយ័ត្នដូចខ្ញុំ😂😂 បញ្ជាក់: មិនមែនកើត កូ វីដទេ គឺមានបេបី🤰👍🏻

សូមរំលឹកផងដែលថា ក្រោយរួមរស់ជាមួយឧត្តមស្វាមីមានឋានន្តរសក្តិជាឯកឧត្តមអស់រយ:ពេលជាង១០ឆ្នាំយ៉ាងមានសុខមង្គលរួចមក តារាស្រីរូបនេះក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនស្រិដ៏ស្រស់ស្អាតចំនួនពីរនាក់ ខណ:ដែលក៏កំពុងតែទទួលបានការជោគជ័យលើវិស័យជំនួញផ្ទាល់ខ្លួនថែមទៀតផង៕