ខ្លួនតូចតែចិត្តធំ! ក្លាហាននិយាយម៉ាតៗ រហូតដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ពេញចិត្តនិងជួយថវិកាចំនួន…(មានវីដេអូ)

ប្រិយមិត្តក៏ដូចជាពុកម៉ែបងប្អូនប្រាកដជាបានស្គាល់ជាក់ជាមិនខានបើនិយាយដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដោយលោកត្រូវបានមហាជនដាក់រហ័សនាមអោយថា ប៉ាវចិនទី០២។

ដោយឡែកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ នេះ ឯកឧត្តមបានដោះស្រាយបញ្ហាដីធ្លីនៃការដណ្ដើមគ្នារវាងប្រពន្ធនិងប្ដី ពីព្រោះចំណង់ស្នេហ៍ពួកគេទាំងពីរនាក់ដើរដល់ផ្លូវបញ្ចប់ គ្រាន់តែនី.តិ.វិ.ធីច្បា.ប់មិនទាន់លែងលះគ្នាដាច់ស្រេច។

ក្នុងពេលកាត់ពេលឯកឧត្តមបណ្ឌិតម៉ៅ ធនិនដោះស្រាយវិវាទនោះ ក្មេងស្រីរបស់ប្ដីប្រពន្ធដែលមានវិវាទជាមួយគ្នានោះបាននិយាយទាំងក្លាហាន អត់ខ្លាចសោះ ដាក់ម៉ាត់តែម្ដង។

ដោយឃើញបែបនេះមានការអាណិតពេញចិត្តជាខ្លាំងចំពោះសេចក្តីក្លាហាននិងឆ្លាតនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានជួនថវិការដល់ក្មេងស្រីនោះ ១០០ ដុល្លា ។ ដើម្បីជ្រាបកាន់តែច្បាស់ថាឯកឧត្តមដោះស្រាយយ៉ាងនោះសូមទស្សនាវីដេអូខាងក្រោម