រំជួលចិត្ត! ក្រោយទម្លាយថា បវរកញ្ញា ឆន​ ស្រីណេត ធ្លាប់អស់សង្ឃឹម ព្រោះរឿងនេះ

កាលពីយប់មិញនេះ បវរកញ្ញា ឆន ស្រីណេត បានទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល កម្ពុជា ២០២១នេះ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ នាងបាននិយាយទម្លាយអំពីរឿងរ៉ាវដែលនាងធ្លាប់បាន កើតជម្ងឺមហារីក ដែលធ្វើឲ្យនាងអស់សង្ឃឹមក្នុងជីវិត។

យោងទៅតាមសម្ដីរបស់បវរកញ្ញា ឆន​ ស្រីណេត ដែលបាននិយាយរៀបរាប់ទៅកាន់មហាជនៅត្រង់វគ្គ Top 3 ថា ខ្លួនធ្លាប់កើត ជម្ងឺមហារីកធ្ងន់ធ្ងរ ដែលពេទ្យតម្រូវឲ្យកាត់ជើងចោលម្ខាង។ ក្នុងកំឡុងពេលនោះផងដែរ នាងបានបាក់ទឹកចិត្តយ៉ាងខ្លាំង និង អស់សង្ឃឹមក្នុងជីវិត។

ដោយឡែក ជាសំណាងល្អ ស្រីណេត បានជាសះស្បើយពី ជម្ងឺកាចសាហាវ នេះ ដោយមិនចាំបាច់កាត់ជើងនោះទេ។ នាងបានបន្ដទៀតថា តាមរយៈបទពិសោធន៍ជីវិតដែលធ្លាប់បានឆ្លងកាត់នេះហើយ​ ទើបធ្វើឲ្យនាងមានភាពរឹងមាំ និង កម្លាំងចិត្តដើម្បីមកប្រឡង កម្មវិធីបវរកញ្ញា នេះ។

គួរបញ្ជាក់ផងដែរថា ឆន ស្រីណេត ដែលមានអាយុ ២៤ឆ្នាំនេះ គឺជា បវរកញ្ញាខ្មែរក្រោមដំបូង ដែលមានទេពកោសល្យអស្ចារ្យទទួលបាន ចំណាត់ថ្នាក់លេខ១ នៅក្នុង កម្មវិធីបវរកញ្ញាចក្រវាល កម្ពុជា ២០២១នេះ។ ជាពិសេស ក្រោយពីបានស្ដាប់សម្ដីរៀបរាប់ខាងលើនេះហើយ មហាជនខ្មែរនាំគ្នាអាណិតនិងកោតសរសើរចំពោះ ឆន​ ស្រីណេត ដែលរឹងមាំអាចតស៊ូឆ្លងកាត់រឿងរ៉ាវជីវិតដោយមិនបោះបង់ចោលក្ដីស្រម័យជា បវរកញ្ញា៕ ប្រភព៖ Universe Pageant