មានសង្ឃឹមហើយ! ក្រោយទទួលដំណឹងក្មេងកំព្រាកំសត់ រើសចំណីពីធុងសម្រាមញុំា ពេលនេះលោក Phalla Phorn បានសម្រេចចិត្តថាលោកនឹង…

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយពីរឿងរ៉ាវក្មេងប្រុសម្នាក់ដែលមានជីវិតកំសត់របស់ក្មេងកំព្រាគ្មានទីពឹង ដោយយោងតាមតាមគណនីហ្វេសបុកឈ្មោះ Tel Lin បានឲ្យដឹងថា គាត់ឈ្មោះ ញ័រ អាយុ១៤ ឆ្នាំរស់នៅខេត្តកំពង់ស្ពឺ ជាក្មេងកំព្រាឪពុកម្តាយរយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្នក្មេងម្នាក់នេះ យប់ទីណាដេកទីនោះ ហេីយចំពោះការហូបចុកក៏មិនគ្រប់គ្រាន់ដែរ គាត់ថា ដើររេីសបាយនំចំណីនៅក្នុងធុងសំរាមយកមកហូប។ គាត់បញ្ជាក់ថា: ឪពុក ស្លា.ប់ដោយជួបគ្រោះថ្នាក់ចរាចរ ម្ដាយស្លា.ប់ដោយសារជំ ងឺ។

បេីមានមណ្ឌលកុមារជួយប្រសេីរណាស់!។ហើយនៅមុននេះបន្តិច គណនីហ្វេសបុកខាងលើក៏បានទៅជួបប្អូន ញ័រ ម្តងទៀតនៅពេលយប់ និងបានរៀបរាប់ថា៖ បន្ទាប់ពីជួនអាប្អូនជួន (ញ័រ) ដេីរលេងមួយសន្ទុះ ឥឡូវជួនគាត់មកកន្លែងគាត់គេងវិញ នេះហេីយបងប្អូនកន្លែងអាប្អូនជួន (ញ័រ) ស្នាក់នៅ គឺនៅក្រោមស្ពានហាណូយ។ ដោយដឹងរឿងខាងលើហើយ នៅពេលនេះ លោក Phalla Phorn បានជួយដល់ក្មេងប្រុសខាងលើ និងបានរៀបរាប់ថា៖

ប្អូនតែលតោល និងរសាត់អណ្តែតយូរណាស់មកហើយ……យប់មិញ ចេញទៅទទួលយកប្អូនទាំងពាក់កណ្តាលយប់ តាមរយៈបងៗសារព័ត៌មានផ្តល់ដំណឹង😥 ម្តាយស្លាប់ដោយសារជំងឺ រីឯឪពុកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យប្អូនអស់អ្នកទីពឹង។ ប្អូនខំរស់តែម្នាក់ឯងនៅ ក្រោមស្ពាន ដោយបានពោលប្រាប់ខ្ញុំថា ជួនកាលប្អូនឈឺ គឺគ្មានថ្នាំលេបនោះទេដោយដេកអត់បាយតែម្តង ទន្ទឹមនឹងគ្នា ប្អូនត្រូវបង្ខំចិត្តកាយធុងសំរាម ដើម្បីរកអាហារណាដែលនៅសេសសល់ ដើម្បីចំអែតក្រពះផងដែរ។

ស្តាប់លឺហើយ ខ្ញុំខ្លោចចិត្តខ្លាំងណាស់😥😥 តាមការកត់សំគាល់របស់ខ្ញុំ ប្អូនសុភាពរាបសារណាស់ ថ្លៃថ្នូរណាស់ និងគួឲ្យស្រលាញ់ណាស់។ ខ្ញុំព្រមធ្វើបែបបទដើម្បីទទួលគេយកមកនៅជាមួយកូនៗរបស់ខ្ញុំ ដទៃទៀតចាប់ពីពេលនេះតទៅ ដែលធ្វើឲ្យកូនៗសរុបរបស់ខ្ញុំកើនឡើង ៨២នាក់ហើយកំឡុងពេលនេះ៕