គ្រាន់តែហ្វេសប៊ុកដូរឈ្មោះភ្លាម លោក ចូលទៅខមិន ក្នុងផេក Mark Zukerberg បែបនេះ

កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយរបស់ពិភពលោក បានប្រកាសពីការប្តូរឈ្មោះរបស់ខ្លួន។ រហូតដល់យប់ថ្ងៃទី១៩​ខែតុលា​ ឆ្នាំ២០២១ យប់មិញនេះ ហ្វេសប៊ុក បានប្តូរឈ្មោះក្រុមហ៊ុនខ្លួន ដែលជាមេនៃបណ្តុំក្រុមហ៊ុនហ្វេសប៊ុក, Instragram , Whatsapp, Messenger ជាដើម ពោលគឺស្ថិតក្រោមហ៊ុនមេ ដែលមានឈ្មោះថា Meta ឬ Metaverse នេះ។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zukerberg បានបញ្ចេញសារមួយស្វាគមន៍ឈ្មោះក្រុមហ៊ុនមេនៃបណ្តុំហ្វេសប៊ុក, Instagram ។ល។ ដូច្នេះថា៖ Hello Meta។

ទន្ទឹមក៏មានការចុចឡាយប្រមាណ​២លានឡាយ និងខមិនជាច្រើន ក្នុងផេករបស់លោក។ ក្នុងនោះ គេសង្កេតឃើញ លោក ឌួង ឆាយ ក៏បានចូលខមិន នៅក្នុងចំណោមម្ចាស់គណនីរាប់ម៉ឺននាក់។ តាមការចូលខមិនរបស់ លោក ឌួង ឆាយ បានសរសេរជាភាសាអង់គ្លេសថា៖

Hi Mark, Meta is such a very meaningful name in my khmer language are loving kindness and benevolence. By the way Hi from CAMBODIA. បើតាមសំណេរនេះ មានអត្ថន័យបកប្រែជាភាសាខ្មែរមានដូច្នេះថា៖ សួស្តី ម៉ាក មេតាគឺជាពាក្យមានអត្ថន័យណាស់ នៅក្នុងភាសាខ្មែរ​។​ នេះមានន័យ ប្រោសប្រណី សប្បុរស និងមានចិត្តធម៍៕