ស្រស់ស្អាតណាស់! ពេលកំពូលតារាចម្រៀង ពេជ្រ សោភា ច្រៀងបទ “មកុដស្ត្រី” បង្ហាញល្ខោនខោលខ្មែរ យប់មិញ (មានវីដេអូ)

កាលពីយប់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជន ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា មិនត្រឹមតែមានក្តីរំភើបនឹងការស្វែងរកឃើញម្ចាស់មកុដ Miss Universe Cambidia 2021 នោះទេ តែក៏បានរំភើបជាមួយនឹងការសម្តែងដ៏អស្ចារ្យពីកំពូលតារាចម្រៀង ពេជ្រ សោភា ថែមទៀតដែរ។

ពិតជាអស្ចារ្យណាស់ កាលពីរាត្រីទី ២៨ ខែតុលា កន្លងទៅនេះ ដោយអ្នកនាង ពេជ្រ សោភា មិនត្រឹមតែបង្ហាញវត្តមានលើកដំបូងជាគណៈកម្មការប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានពាំនាំបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់កូនខ្មែរបានឃើញ និង គួរឱ្យចងចាំទុកផងដែរ ដោយជាការលើកឡើងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ គឺទម្រង់ល្ខោនខោលបុរាណខ្មែរ តាមរយៈការបកស្រាយបទ “មកុដស្ត្រី” នៅលើឆាក Miss Universe Cambodia 2021។

មហាជនអ្នកគាំទ្រ មិនថានៅទីតាំងផ្សាយផ្ទាល់ ឬ នៅគេហដ្ឋាន សុទ្ធតែបានលាន់មាត់សរសើរ និង រំភើបយ៉ាងខ្លាំង បន្ទាប់ពីកំពូលតារាចម្រៀង ពេជ្រ សោភា បានសាងរូបភាពជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះឡើង។