ខ្លោចចិត្ត! ក្មេងប្រុសម្នាក់ កំព្រាម្នាក់ ឪពុក ស្លា.ប់.ដោយជួ.បគ្រោះថ្នា.ក់ចរា.ចរ ម្ដាយស្លា.ប់.ដោយសារជំ ងឺ ត្រូវរស់នៅគ្មានទីពឹង នឹង រើសចំណីក្នុងធុងសំរាមហូប

យោងតាមការរៀបរាប់របស់គណនីហ្វេសបុកឈ្មោះ Tel Lin បានឲ្យដឹងពីជីវិតដ៏កំសត់របស់ក្មេងកំព្រាម្នាក់ថា៖ មិនដែលស្គាល់គាត់ទេ ប៉ុន្តែជិះម៉ូតូក្រោមស្ពានហាណូយតែងតែឃើញគាត់ជាញឹកញាប់ ហើយយប់នេះបានសួរនាំគាត់ខ្លះពាក់ព័ន្ធជីវិតគាត់ ហើយគាត់បានបញ្ជាក់ថា

គាត់ឈ្មោះ ញ័រ អាយុ១៤ ឆ្នាំរស់នៅខេត្តកំពង់ស្ពឺ ជាក្មេងកំព្រាឪពុកម្តាយរយៈពេលជាច្រើនឆ្នាំមកហើយ ដោយបច្ចុប្បន្នក្មេងម្នាក់នេះ យប់ទីណាដេកទីនោះ ហេីយចំពោះការហូបចុកក៏មិនគ្រប់គ្រាន់ដែរ គាត់ថា ដើររេីសបាយនំចំណីនៅក្នុងធុងសំរាមយកមកហូប។

គាត់បញ្ជាក់ថា: ឪពុក ស្លា.ប់.ដោយជួ.បគ្រោះថ្នា.ក់ចរា.ចរ ម្ដាយស្លា.ប់.ដោយសារជំងឺ។ បេីមានមណ្ឌលកុមារជួយប្រសេីរណាស់!។

ហើយនៅមុននេះបន្តិច គណនីហ្វេសបុកខាងលើក៏បានទៅជួបប្អូន ញ័រ ម្តងទៀតនៅពេលយប់ និងបានរៀបរាប់ថា: បន្ទាប់ពីជួនអាប្អូនជួន (ញ័រ) ដេីរលេងមួយសន្ទុះ ឥឡូវជួនគាត់មកកន្លែងគាត់គេងវិញ នេះហេីយបងប្អូនកន្លែងអាប្អូនជួន (ញ័រ) ស្នាក់នៅ គឺនៅក្រោមស្ពានហាណូយ៕