មិនដែលដឹងសោះ! ធ្លាប់ឃើញ ហេង ស្រីពេជ្រ សម្តែងតួម្តាយគ្រប់រឿង តែបើដឹងអាយុពិតហួសចិត្ត

ជឿជាក់ថាមហាជនពិតជាបានស្គាល់តារាសម្តែងសាច់សខ្ចីទ្រលុកទ្រលន់ ហេង ស្រីពេជ្រ ដែលតែងតែលេចមុខជាតួអង្គម្ដាយ នៅក្នុងរឿងភាគទូរទស្សន៍ និង MV ជាច្រើនកន្លងមក ប៉ុន្តែបើដឹងពីរឿងមួយនេះ លោកអ្នកពិតជាអាចហួសចិត្តតែម្តង។

ថ្វីដ្បិតនៅក្នុងសាច់រឿង ហេង ស្រីពេជ្រ តែងគ្រងតំណែងជាតួអង្គអ្នកម្តាយ ក៏ពិតមែន តែបើដឹងពីអាយុពិតរបស់តារាសម្ដែងរូបនេះ ប្រាកដជាភ្ញាក់ផ្អើលជាមិនខាន។ តាមប្រភពកៀកកិតនឹងតារាស្រីរូបនេះ បានព្រលយថា អ្នកនាង ហេង ស្រីពេជ្រ មានអាយុ ៣៨ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកត់សម្គាល់ បើទោះត្រូវគ្រងតំណែងជាតួម្តាយគ្រប់រឿងក៏ពិតមែន តែអ្នកនាងមិនដែលមានអារម្មណ៍អាក់អន់ស្រពន់ចិត្តអ្វីឡើយ។ មិនតែប៉ុណ្ណោះ តារារូបស្រស់ ហេង ស្រីពេជ្រ ធ្លាប់អះអាងថា ភាគច្រើនគេតម្រូវឱ្យនាងសម្តែងជាតួអង្គម្តាយ ជាពិសេសជាតួ ជំទាវ និងអ្នកមានទ្រព្យសម្បត្តិច្រើន។

គួរឱ្យដឹងថា ហេង ស្រីពេជ្រ ត្រូវបានគេចាត់ទុកជាតារាសម្តែងម្នាក់ដែលមានទីផ្សារការងារខ្លាំងនាពេលបច្ចុប្បន្ន។ យ៉ាង​ណាមិញ នាងទទួលបានឱកាសថតរឿង និងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់។ បើទោះនៅក្នុងសាច់រឿង តែងគ្រងតំណែងជាតួម្តាយក៏ពិតមែន តែជីវិតពិតរបស់តារារូបស្រស់ម្នាក់នេះ គឺមិនទាន់មានគូគាប់ទ្រនាប់ចិត្តនៅឡើយទេ៕