ឡើងស្រឺតៗ! ភ្លេចខ្លួនមួយភ្លែត សួស វីហ្សា ឡើងងារជាលោកជំទាវ?

ពិតណាស់ គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា មួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញ អ្នកទាំងពីរឡើងកូដស្រើតៗ ខណៈ ជីវិតរស់នៅក៏កាន់តែមានសុភមង្គល ប្រជាប្រិយភាពហក់ឡើងខ្ពស់ រី​ឯមុនជំនួញវិញ ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ ជាពិសេសថែមទៀតនោះ​ គឺ រូបនាងនិងស្វាមី ហាក់កាក់កបនឹងការរកស៊ីខ្លាំងណាស់ ដែលពេលនេះ រូបនាង ទិញមាសពេជ្រចូលស្ទើររាល់សប្តាហ៍​​។

មិនតែប៉ុណ្ណោះ ភក្តីស្នេហារបស់ស្វាមីភរិយា១គូនេះ បច្ចុប្បន្ន កំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺ លោក ថមមី ស្វាមីតារាចម្រៀងស្រីនេះ ជាបុរសដែលចេះដឹងទុក្ខធុរៈភរិយា ហ៊ានលះបង់ធ្វើរឿងគ្រប់យ៉ាង ដើម្បីឲ្យភរិយា និងកូនបានស្រណុកខ្លួន និងរីករាយ។

យ៉ាងណាមិញ ថ្មីៗនេះ​ លោក ថមមី បានដឹកដៃភរិយារបស់ខ្លួន ទៅចុះកុងត្រាបើកគម្រោងដីឡូតិ៍លំនៅដ្ឋានធម្មជាតិ ថមមី-វីសា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល ថមមី ហៅភរិយារបស់ខ្លួនថា ជាលោកជំទាវ ដែលសំណួរនេះនៅតែជា ចម្ងល់ថាតើ លោកថមមី ឡើងជាឧកញ៉ាហើយ?។គួរបញ្ជាក់ផងដែរថា លោក ថមមី បានបង្ហើបយ៉ាងដូច្នះថា ៖

ប្តីប្រពន្ធសហគ្រិនវ័យក្មេង ថ្ងៃនេះនាំភរិយាទៅកម្មវិធីចុះ MOUលើ​ ការវិនិយោគថ្ងៃនេះលោកជំទាវស្រស់ស្អាតណាស់ I love You៕