ផ្អែមណាស់! ស្នេហាឧកញ៉ា ឡេង ណាវ៉ាត្រា សាមញ្ញធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់

សព្វថ្ងៃនេះ កេរ្ត៍ឈ្មោះល្បីល្បាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្បីស្ទើរគ្រប់ទីកន្លែងហើយ ក្នុងប្រទេសកម្ពុជា។ ដោយ មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប។

ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកទៅមើល ជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីសែនល្អ យល់ចិត្តភរិយាខ្លាំងបំផុត។ ជាក់ស្ដែង ដូចជារូបភាពជាច្រើនសន្លឹករបស់ អ្នកឧកញ៉ា បានធ្វើដំណើរកម្សាន្ត ដោយប្រើមធ្យោបាយម៉ូតូក្នុងការធ្វើដំណើរ ដុបភរិយាអោបចង្កេះពីក្រោយយ៉ាងមានក្តីសុខ។

មិនតែប៉ុណ្ណោះ តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកឧកញ៉ា បានបង្ហោះនេះ បានធ្វើឲ្យមហាជនគាំទ្រនិងស្ញើចខ្លាំងមែនទែន ដោយលោកមានឋានៈដល់ទៅ ឧកញ៉ា តែបែរជាជ្រើសរើសមធ្យោបាយធ្វើដំណើរដោយម៉ូតូទៅវិញ។

ជាងនេះ ទៅទៀតអ្វីដែលធ្វើឲ្យអ្នកមហាជនអត់ទ្រាំសរសើរមិនបាននោះគឺ រូបភាពមួយសន្លឹក ដែលលោកបានអោនចងស្បែកជើងឲ្យភរិយា ដែលនេះបានបញ្ជាក់ពីការឲ្យតម្លៃ ទៅកាន់ភរិយារបស់ អ្នកឧកញ៉ា ដោយមិនប្រកាន់ថាខ្លួនជា ឧកញ៉ាឡើយ៕