មិនអន់ទេ! សុនខខ្មែរយើង ហ្វឹកហាត់ហិតដឹងអ្នកជំ ងឺកូ វីដ បានជោគជ័យ ចាយពេលត្រឹមតែ

ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅលើផេករបស់លោក នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ឱ្យបានដឹងថា អ្នកជំនាញសុនខខែ្មរ​ អាចស្រាវជ្រាវ​ អាចហ្វឹកហ្វឺនសុនខហិតអ្នកជំ ងឺកូ វីដ-១៩ បានដោយជោគជ័យ និង សង្កេតឃើញថា សុនខកម្ពុជាមានសមត្ថភាព និង អាចចូលរួមសកម្មភាពប្រយុ ទ្ធប្រឆាំងកូ វីដ-១៩ បាន។

លោកបានបន្តឱ្យដឹងទៀតថា ជារួមសុនខខែ្មរ អាចហិតអ្នកជំ ងឺកូវី ដ-១៩ បាន​ និង អាចហិតក្នុងចំងាយសុវត្ថិភាពផងដែរ ខណៈសុនខ អាចមានអត្ថប្រយោជន៍ហិតរហ័សត្រឹម​ (១០-១៥ វិនាទី)​ អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំ ងឺកូ វីដ-១៩ ​ក្នុងចំណោមមនុស្សច្រើន​ (ហ្វូងមនុស្ស) ដែលអាចប្រើជាជំនួយ ក្នុងការស្វែងរកអ្នកជំងឺកូវីដ​នៅតាមកន្លែងមួយចំនួន ដូចជា តាមច្រកទ្វារអន្តរជាតិ​ ព្រលានយន្តហោះ​ ព្រឹតិ្តការណ៍ធំៗ​ ដូចជាការប្រកួតកីឡា​ កម្មវិធីមហាជន ជាដើម។

អគ្គនាយក CMAC រូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ ចំពោះមុខសញ្ញាសង្ស័យ អាចចាត់វិធានការសុខាភិបាលទាន់ពេលវេលា។ ក្នុងនោះ លោកពិតជាមានមោទនភាព ជាមួយមន្ត្រីជំនាញសុនខ​ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ​ ចងក្រងឯកសារ​ និង ផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត និង បានអរគុណមន្ត្រីជំនាញសុខាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងផងដែរ៕

ប្រភព ប្រជាប្រិយ