មិនទាន់ចប់ទេ! លោកឌូង ឆាយ ប្រកាសថា លុយដែលឪពុកបានខ្ចីធនាគារជាង ១០លានដុល្លារ លោក និងម្ដាយបានសងរួចអស់ហើយ ដែលធ្វើឲ្យលោកបានស្គាល់រឿងនេះ

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយនូវជុំវិញរឿងរ៉ាវគ្រួសារលោក ឌួងឆាយ ដែលមានបញ្ហានាពេលកន្លងមកជាហូរហែ ។ ដោយនៅយប់ថ្ងៃទី២៤ ខែ​​​តុលា ឆ្នាំ២០២១ នេះលោកបានបង្ហោះសារប្រាប់យ៉ាងដូច្នេះថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។

រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអាណិតគ្រួសារខ្ញុំ >>