បែកធ្លាយហើយ! ម៉ាក់ល័ក្ខ ទម្លាយថា ខ្លួនធ្លាប់ត្រូវ រ៉ូស ល្បួងខ្លួនឱ្យជួបឧកញ៉ា ម្តងឱ្យតម្លៃរហូតដល់…

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារា Tik Tok ដ៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ បានទម្លាយសារសម្ងាត់ថា តារាសម្ដែង រ៉ូស គឺជាម៉ែយ៉ែម ដោយល្បួងនាងឱ្យទៅជួបឧកញ៉ាក្នុងតម្លៃ ១០០០ ដុល្លារម្ដង។

ជាមួយការទម្លាយនេះ ម៉ាក់ល័ក្ខ តារាល្បីក្នុង Tiktok ក៏បានទម្លាយភ័ស្តុតាងដែល រ៉ូស បានឆាតសួរនាងតាមរយៈសារអេឡិចទ្រនិច តែនាងបានបដិសេធថាមិនទំនេរ។ ក្នុងសារអេឡិចទ្រនិចនោះដែរ រ៉ូស បាននិយាយទៀតថា ឱ្យ ម៉ាក់ល័ក្ខ រក្សាជាការសម្ងាត់ផងដែរ។ក្រៅពីទម្លាយសារដែល រ៉ូស ល្បួងខ្លួនឱ្យទៅជួបឧកញ៉ាម្ដង ១០០០ ដុល្លារហើយ ម៉ាក់ល័ក្ខ បានរៀបរាប់ថា ៖

«ខ្ញុំព្យាយាមទ្រាំណាស់ ដើម្បីកិត្តិយស និង តម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Rose គាត់ព្យាយាមវាយប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់ ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុអីមើលងាយខ្ញុំម្ល៉េះ ពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែលគេតែងតែម៉ាកងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើរបស់គេដែលឱ្យខ្ញុំទៅជួបជាមួយអ្នកធំ ខ្ញុំមិនព្រមទៅ»។

ក្នុងនោះ ម៉ាក់ល័ក្ខ បន្តថា ៖ «តែយ៉ាងណា ខ្ញុំមិននិយាយអីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវាយប្រហារ ជាន់ឈ្លីកិត្តិយសខ្ញុំ ឱ្យខ្ញុំទ្រាំដល់ពេលណា??? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាមផ្លូវច្បាប់ទេ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ»៕