កុំចេះតែហ៊ាន! រ៉ូស ត្រូវមេធាវីកោះហៅផ្អើលហ្វេសប៊ុក ក្រោយធ្វើបែបនេះដាក់លោកស្រី ទ្រី ដាណា …

នៅយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីឃើញ មេធាវីរបស់ ថៅកែហាងពេជ្រ ទ្រី ដាណា បានចេញលិខិតកោះហៅ តារាសម្ដែងឈ្មោះ ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ឱ្យចូលខ្លួនដោះស្រាយបញ្ហានៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ក្រោយពីបានខមមិនធ្វើឱ្យប៉ះពាល់កិត្តិយសដល់ លោកស្រី ទ្រី ដាណា។

ក្នុងនោះដើមហេតុដែលធ្វើឱ្យមានការកោះហៅពីមេធាវីរបស់ ថៅកែស្រីហាងពេជ្រខាងលើ ដោយសារតែ រ៉ូស ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Na Rose បានធ្វើការខមមិនរិះគន់ចំពោះ លោកស្រី ទ្រី ដាណា ថា ៖ «ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យស័ក្ដិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។

បើតាមលិខិតកោះហៅនេះ បញ្ជាក់ឱ្យដឹងថា ប្រសិនបើ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន មិនចូលខ្លួនដោះស្រាយតាមការកំណត់នោះទេ មេធាវីរបស់ ថៅកែស្រីរូបនេះ នឹងកសាងសំណុំរឿងប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការតាមនិតីវិធីច្បាប់ ព្រោះការខំមិនរបស់ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកស្រី ទ្រី ដាណា៕