សង្វែគណាស់! អូនធ្វើចិត្តមិនបានទេ មិចបានបងទៅចោលអូនចឹង មនុស្សស្រលាញ់គ្នាគេដាច់ចិត្តទៅចោលគ្នាចឹង…

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះដំណឹងមរណភាពលោក សឿន ចាន់ធាង ជាទ័ពអាវសជួរមុខម្នាក់ដែលបានទទួលអនិច្ចកម្ម ក្នុងរយៈពេលដ៏ខ្លីស្ទើរតែមិនគួរឲ្យជឿ កាលពីម្សិលមិញថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២នឹង០៥នាទីរសៀល។​

ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។ ក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Lyda Lyda ត្រូវជាមីង បានបង្ហោះសាររៀបរាប់ទាំងក្តីអាឡោះអាល័យថា៖ «ហេតុអីក្មួយអាយុខ្លីម្លេះ ខំព្យាបាលគេជាសះស្បើយតែខ្លួនឯងបែរមិនអាចក្មួយអើយក្មួយ ម៉េចមនុស្សល្អៗអាយុខ្លីម្លេះ បើមានជាតិក្រោយពិតសូមកុំអោយក្មួយមីងអភ័ព្វដូចជាតិនេះទៀត សូមទៅកាន់សុគតិភពណាក្មួយប្រុស»។

ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Oun Tuch QB បានបង្ហោះសារទាំងទុក្ខក្រៀមក្រំ និងសោកសៅថា៖ «អូននឹកបងខ្លាំងណាស់ដឹងអត់ លូវបងនៅណាធ្វើអី អូនធ្វើចិត្តមិនបានទេ មិចបានបងទៅចោលអូនចឹង មនុស្សស្រលាញ់គ្នាគេដាច់ចិត្តទៅចោលគ្នាចឹងមែនហាស់ បងនៅជំពាក់សន្យាជាមួយអូនច្រើនណាស់ ណាបងថាចូលស្ដីអូនឆាប់ៗនឹងហ៎ មិចបងទុកអោយអូនឈឺចាប់ខ្លាំងម្នាក់ឯងបែបនេះចឹង»។

ចំពោះមូលហេតុ ប្រភពដដែលក៏បានបញ្ជាក់ឲ្យដឹងថា បុរសខាងលើបានទទួលមរណភាពដោយសារតែជំងឺកូ.វីដ១៩។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕