Kaka KH ប្រកាសវិជ្ជមានកូ.វីដ-១៩ នៅអូស្ត្រាលី ព្រោះមូលហេតុនេះ…

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ តារាហ្វេសប៊ុកល្បីឈ្មោះអ្នកនាង Kaka KH ដែលកំពុងរស់នៅឯប្រទេសអូស្រ្តាលីបានប្រកាសខ្លួនវិជ្ជមានកូ.វីដ-១៩។ ក្នុងនោះ អ្នកនាង Kaka បានឱ្យដឹង ស្វាមី និង កូនប្រុសតូចរបស់អ្នកនាង មិនបានតេស្តឃើញអវិជ្ជមាន។

តាមការបង្ហោះសាររបស់អ្នកនាង Kaka KH បានបញ្ជាក់ថា៖ «…អ្នកនាងបានឆ្លងជំ.ងឺកូ.វីដ-១៩ ក៏ព្រោះតែការប្រព្រឹត្តអំពើល្អចំពោះមនុស្សជុំវិញខ្លួនដែលត្រូវការអ្នកនាង អ្នកនាងមិនបន្ទោសមិត្ត និង ក្រុមគ្រួសារអ្នកនាងជាដាច់ខាត ព្រោះនេះហើយជាទង្វើនៅក្នុងការរាប់អានគ្នាសប្បាយជាមួយគ្នាចេះរួមសុខរួមទុក្ខជាមួយគ្នា ជាការសាមគ្គី និង មិត្តភាពដ៏ល្អគង់វង្ស…»។

ក្រោយពីបានប្រកាសដំណឹងការឆ្លងជំងឺកូវីដ-១៩ នេះ ហើយ អ្នកនាង Kaka KH ក៏ត្រូវបានមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករទាំងនៅប្រទេសអូស្ត្រាលី និង កម្ពុជា បានចូលរួមខមមិនជូនពរអ្នកនាងឱ្យឆាប់ជាសះស្បើយផងដែរ។

បើក្រឡេកទៅមើលស្ថានភាពសុខភាពរបស់អ្នកនាង Kaka KH ពេលនេះ ក៏ហាក់បានធ្វើឱ្យមហាជនធូរចិត្តបន្តិចដែរ​ ក៏ព្រោះតែអ្នកនាង តែងបង្ហាញសកម្មភាព និង វីដេអូបង្កើតភាពសប្បាយរីករាយដល់អ្នកគាំទ្រដូចដើម។ តែយ៉ាងណា អ្នកនាងក៏ហាក់នៅបង្ហាញអារម្មណ៍បារម្ភពីកូនប្រុសតូចរបស់អ្នកនាង យ៉ាងខ្លាំង ក៏ព្រោះតែក្នុងនាមជាម្តាយធ្លាប់មើលថែកូនផ្ទាល់ដៃ តែពេលនេះអ្នកនាង​ ត្រូវនៅឆ្ងាយពីកូនមួយរយៈ៕

ប្រភព ប្រជាប្រិយ