មានការភ្ញាក់ផ្អើល! ក្រោយ ស៊ុក សុភា បង្ហាញរូប​ស្និទ្ធស្នាល​នឹងនារីម្នាក់ បន្ទាប់ពីត្រឡប់​មកខ្មែរវិញ​…

មហាជនអ្នកគាំទ្រដែលតែងតាមដានពីសកម្មភាពនៃជីវិតឯកជនរបស់ អតីតតារាសម្ដែងល្បីឈ្មោះ លោក ស៊ុក សុភា បានជ្រាបរួចហើយថា លោក បានវិលត្រឡប់មក​ទឹក​ដី​ស្រុក​កំណើតវិញហើយកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រោយជួបរឿងលែងលះនឹងភរិយានៅប្រទេសអូស្រ្តាលី និងស្ពាយឈ្មោះ​ជាពោះម៉ាយជា​ច្រើន​ខែ​កន្លង​មកនេះ។

យ៉ាងណាមិញ ចំពោះការវិលត្រឡប់មកខ្មែរវិញរបស់ អតីតតារាសម្ដែងរូបនេះ មិនទាន់បានដឹងច្បាស់នៅឡើយថា លោក មានបំណងចង់សាងជីវិតថ្មីរស់នៅលើទឹកដី​ស្រុក​កំណើតរហូត ឬគ្រាន់តែចង់មកលេងគ្រួសារមួយរយៈ យ៉ាងណានោះទេ។

ក្រោយពីបានមកដល់ទឹកដីខ្មែរប៉ុន្មានថ្ងៃមកនេះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា អតីតតារាសម្ដែងរូបនេះ បានបញ្ចេញរូបភាពលើបណ្ដាញសង្គមរបស់​លោក​ជាបន្តបន្ទាប់ ដែលក្នុងនោះឃើញ​បង្ហាញរូបភាព​ជាមួយនឹងឪពុកម្ដាយ​ជាទីស្រឡាញ់របស់លោក​ផងដែរ។​

ដោយឡែកនៅយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកគាំទ្រលើបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍ និងហាក់​មានភាពភ្ញាក់ផ្អើលខ្លាំង ​ក្រោយពីបានឃើញ ​លោក ស៊ុក សុភា បញ្ចេញរូបភាពមួយ​សន្លឹកថតស្និទ្ធស្នាលនឹងនារីរូបស្រស់​ម្នាក់លើបណ្ដាញសង្គម ​ដែលគេឃើញ លោក ថតរូបភាពឈរអោបពីខាងក្រោយនារីម្នាក់នោះ ហើយ លោក ក៏មិនបានបញ្ជាក់ឱ្យដឹងថា អ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាឡើយ។

ឃើញបែបនេះ បានធ្វើឱ្យមហាជនកំពុងតែមានចម្ងល់ខ្លាំងចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ដោយមានការចោទសួរ ថាតើអ្នកទាំងពីរមានទំនាក់ពិសេសអ្វីជាមួយគ្នា? ខ​ណៈ​នោះដែរ ក្រៅពីមានមហាជនមួយចំនួនមានចម្ងល់ចោទសួរ ក៏មានមហាជនចំនួនបានលើកឡើងថា នារីរូបស្រស់នេះ ត្រូវជាគូស្នេហ៍ថ្មីរបស់លោក ស៊ុក សុភា រីឯមតិខ្លះ​ទៀតលើក​ឡើងថា ជាប្អូនស្រី​របស់លោកផងដែរ៕