ផ្អើលទៀតហើយ! លោកគ្រូ សៀវ សុផល រៀបចំដាក់ពាក្យបណ្តឹងពេទ្យធ្មេញមេត្រី ក្រោយស៊កសៀតឱ្យលោកបែបនេះ

លោកគ្រូ សៀវ សុផល ដែលប្រិយមិត្តភាគច្រើនបានស្គាល់ថាជាលោកគ្រូជោគជ័យ និង ជាអ្នកពិភាក្សាយោបល់ដល់តារាកំប្លែងនាង ខ្ញុង ពាក់ព័ន្ធនឹងរឿងបំណុលកន្លងទៅនេះ។ ថ្មីៗនេះ ស្រាប់តែលោកគ្រូ សៀវ សុផល បង្ហោះសារចោទសួរទៅកាន់ពេទ្យធ្មេញ មេត្រី ក្រោយយកឈ្មោះលោកទៅបង្ហោះ អមជាមួយរូបភាពធ្មេញមានឈាម ដែលជាហេតុធ្វើឱ្យលោកមិនពេញចិត្តទាល់តែសោះ។

តាមរយៈសារលោកគ្រូ សៀវ សុផល បានរៀបរាប់ថា ៖ «សុំសួរមួយបងប្អូន? តើកម្ពុជាមានសមាគមពេទ្យធ្មេញដែរឬទេ? Dentist association of Cambodia? ហើយសូមផ្ញើសារនេះ ជូនដល់ទន្តពេទ្យទាំងអស់ តើទន្តពេទ្យមានក្រមសីលធម៌ដែរទេ? បើមាន តើសំណេរខាងក្រោមរបស់ពេទ្យ មេត្រី សមជា dentist ទេ? Post សុទ្ធតែដកធ្មេញ free ទាំងលើទាំងក្រោម ហើយដាក់រូបធ្មេញមានឈាមទៀត»។

«ខ្ញុំបានឱ្យក្រុមមេធាវីរបស់ខ្ញុំសិក្សាពីផ្លូវច្បាប់ ដាក់ពាក្យបណ្តឹង ដើម្បីរកខុសត្រូវ។ សូមជូនជាដំណឹងដល់ ពេទ្យ Metrey Dental ដើម្បីកុំឱ្យថា ខ្ញុំធ្វើការប្តឹងមិនបានបង្ហាញជាមុន ក្រែងភ្ញាក់ផ្អើល ណាត់អ្នកជំងឺខកខាន ដោយសាររវល់។ ខ្ញុំអត់ដែលស្គាល់ពេទ្យធ្មេញម្នាក់នេះទេ ម៉េចក៏ចង់ប្រកាសសង្គ្រាមជាមួយខ្ញុំតាម social media? All dentist please be informed»។

គួរបញ្ជាក់ឱ្យដឹងដែរថា កាលពីកន្លងទៅថ្មីៗនេះ ក្រោយមានការផ្ទុះរឿង នាងខ្ញុង និង លោកគ្រូ សៀវ សុផល ពាក់ព័ន្ធបញ្ហារៃអង្គាសប្រាក់ ១ ដុល្លារដើម្បីសងបំណុល ពេទ្យធ្មេញមេត្រី បានបង្ហោះសារប្រកាសដកធ្មេញ Free ចំពោះបុគ្គលទាំងពីររូបនេះ ដោយហេតុផលថាខ្លួនពុំមានប្រាក់សម្រាប់បរិច្ចាគ៕

ប្រភព ប្រជាប្រិយ