រឿង «ដីអាងទឹកដងទង់» ឯកឧត្តម ម៉ៅ ធនិន តម្រូវឲ្យក្រុមហ៊ុនសេងសម្បត្តិធ្វើរឿងនេះជួនពលរដ្ឋវិញ…(មានវីដេអូ)

ក្នុងវេទិកាជួបសំណេះសំណាល ដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសេងសម្បត្តិនៅស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី២៤ តុលា ២០២១ម្សិលមិញនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានព្រលះលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ករណីជម្លោះដីធ្លី រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់

និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ប្រមាណ ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។ ដោយអភិបាលស្រុករូបនេះបានលើកឡើងថា លោកបានឃាត់មិនឲ្យក្រុមហ៊ុន សេង សម្បត្តិ ធ្វើការចាក់ដីលុបបឹងដែរ តែឃាត់មិនស្តាប់។

ក្នុងនោះដែរលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្តីបន្ទោសខ្លាំងៗទៅលោក ស៊ីវ ផេង អភិបាល នៃគណៈអភិបាលស្រុក ដោយលោកអភិបាលខេត្តទទួលយកមិនចំពោះការលើកឡើងរបស់លោកអភិបាលស្រុក។ ទន្ទឹមនេះដែរ ឯកឧត្តមអភិបាលលោក បានលើកឡើងថា « អាជ្ញាធរប្រើពាក្យថាហាមឃាត់ដែរ តែឃាត់មិនស្តាប់ អញ្ចឹងមានតែឲ្យ ក្រុមហ៊ុន សេងសម្បត្តិ ធ្វើជាអាជ្ញាធរ….»។

ចំពោះករណីខាងលើនេះ បន្ទាប់ពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋឡើងមានមតិផ្តល់អំណះអំណាងរៀងៗខ្លួនមក ឯកឧត្តមអភិបាលខេត្តបានធ្វើការសម្រេចដូចខាងក្រោម៖

ទី១. ក្រុមហ៊ុនដែលបានទិញសិទ្ធអាស្រ័យផល ពីបងប្អូនប្រជាពលរដ្ឋទាំង១៩គ្រួសារ ដូច្នេះក្រុមហ៊ុននៅបន្តអាស្រ័យផលដដែល ហើយក្រុមហ៊ុនត្រូវស្នើសុំច្បាប់អភិវឌ្ឍនតាមនីតិវិធីច្បាប់

ទី២. ចំពោះលិខិតស្នាមពាក់ព័ន្ធជាមួយអាជ្ញាធរ ឯកឧត្តមនឹងពិនិត្យស្រាវជ្រាវទៅលើផ្លូវច្បាប់ ថាតើមន្ត្រីណាម្នាក់ដែលអនុវត្តផ្ទុយពីច្បាប់ មន្ត្រីនោះនឹងត្រូវទទួលវិធានការរដ្ឋបាល៕