ស្រណោះណាស់! លើកទីមួយ ម៉ា ច័ន្ទបញ្ញា តក់ស្លុតញ័រដៃញ័រជើងខ្លាំង ពេលម្ដាយជួបរឿងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយតាមរយៈគណនីហ្វេសប៊ុក គឺម្ដាយជាទីស្រឡាញ់របស់លោកបានជួបហេតុការណ៍ធ្លាក់ពីលើកាំជណ្ដើរ ព្រមជាមួយរូបថតម្ដាយរបស់លោកមួយសន្លឹក ដែលកំពុងសម្រាកលើគ្រែពេទ្យនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ា ច័ន្ទបញ្ញា លើកឡើងថា លើកទី ១ ដែលលោកមានអារម្មណ៍តក់ស្លុតខ្លាំងបំផុត ក្រោយបានឮដំណឹងថាម្ដាយលោកជួបហេតុការណ៍គ្រោះថ្នាក់ខាងលើ ព្រោះម្យ៉ាងលោកព្រួយបារម្ភលើសុខភាពម្ដាយ និង ម្យ៉ាងទៀតលោកបារម្ភលើកត្តាងាយឆ្លងនានាពេលគាត់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ា ច័ន្ទបញ្ញា រៀបរាប់ថា ៖ «មិនដាច់ចិត្តបង្ហោះទេ ប៉ុន្តែដោយម្សិលមិញ ក្រោយពីគាត់ដឹងខ្លួនវិញ ខ្ញុំក៏គិតថាជាសំណាង និង អព្ភូតហេតុដ៏ចាំបាច់មួយ។ ថ្ងៃនេះដាច់ចិត្តបង្ហោះ ដើម្បីសូមអរគុណដល់បងប្អូនគ្រួសារទាំងអស់ និង អ្នកទាំងឡាយដែលបានជួយម៉ាក់ខ្ញុំពីម្សិល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលើកទីមួយហើយដែលខ្ញុំទទួលអារម្មណ៍តក់ស្លុត ពេលបានឮដំណឹងថាគាត់ធ្លាក់កាំជណ្ដើរសន្លប់។ ខ្ញុំនៅតែនិយាយដដែលនេះជាសំណាង និង អព្ភូតហេតុ ដែលគាត់មិនអី ព្រោះម្ខាងជាការបារម្ភពីបញ្ហាដែលកើតមាន ម្ខាងទៀតបារម្ភពីកត្តាងាយឆ្លងនានានៅពេទ្យ។ សូមទេវត្តាតាមថែរក្សាម៉ាក់ និង គ្រួសារខ្ញុំផង»៕

ប្រភព ប្រជាប្រិយ