ថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ១១៦ នាក់ ជាសះស្បើយ ២៨៧ នាក់ ស្លា-ប់រហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំ.ងឺ​កូ វីដ-១៩ ​ឱ្យបានដឹងថា ​កម្ពុជាបានរកឃើញ​អ្នកឆ្លង​ជំ ងឺ​កូ វីដ​-១​៩ ​ចំនួន ១១៦ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ​ដែលក្នុងនោះមានករណីនាំចូល​ពីបរទេសចំនួន ១៧ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យ​បានរកឃើញ​មានអ្នកជំ ងឺកូ វីដ-១៩ ចំនួន ​៩ នាក់ស្លាប់ (មាន ៦ នាក់ មិនបានចាក់វ៉ាក់សាំង) ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ចំនួន ២៨៧ នាក់ ​បានជាសះស្បើយពេញលេញ និង ​ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូ វីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ – ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៧ ៨៨៨ នាក់ – អ្នកជាសះស្បើយមានចំនួនសរុប ១១៣ ២៦៤ នាក់ – អ្នកស្លាប់មានចំនួនសរុប ២ ៧៤៣ នាក់៕