អស់ការសង្ស័យ! ក្រោយថៃស្នើឲ្យកម្ពុជាផ្លាស់ប្តូរឈុតតំណាងជាតិ ពេលនេះ MGC កម្ពុជាបញ្ជាក់ច្បាស់ៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយលេចឮដំណឹងស្នើសុំឲ្យមានការផ្លាស់ប្តូរឈុតតំណាងជាតិពីសំណាក់ភាគីថៃ ស្ថាបនិកបវរកញ្ញាហ្រ្គែនកម្ពុជា យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានឆ្លើយតបទៅកាន់មហាជន និងអ្នកគាំទ្រជុំវិញរឿងរ៉ាវខាងលើនេះយ៉ាងដូច្នេះថា÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< 📌សេចក្ដីជូនដំណឹងគណៈកម្មការគ្រប់គ្រងកញ្ញាឯកដ៏អស្ចារ្យកម្ពុជា🇰🇭សូមច្រានចោលនូវព័ត៌មានដែលកំពុងកើតមានឡើងនៅក្នុងបណ្តាញសង្គមដែលមិនទាន់មានការទទួលស្គាល់ពីផេកផ្លូវការ នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាមួយនេះ គណៈកម្មការគ្រប់គ្រងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាសូមច្រានចោលនៃពាក្យសម្ដីនៃកម្មវិធី ការប្រកួតកញ្ញាឯកដ៏អស្ចារ្យអន្តរជាតិ ( Miss Grand International )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនអនុញ្ញាតឲ្យកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយកឈុតតំណាងជាតិនៃខេត្តសៀមរាបទៅប្រកួតព័ត៌មានមួយដែលមិនមានប្រភពច្បាស់លាស់និងមិនមានការបញ្ជាក់ពីគណៈគ្រប់គ្រង នៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឡើយយើងខ្ញុំសូមច្រានចោលទាំងស្រុងនៃព័ត៌មានទាំងនេះ សម្រាប់ឈុតតំណាងជាតិកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយើងកំពុងតែធ្វើការកែសម្រួលឲ្យមានប្រណិតភាពជាងមុន និងរំលេចដោយក្បូរក្បាច់រចនាខ្មែរ ឲ្យមានភាពល្អឥតខ្ចោះបំផុត នឹងធ្វើការកែសម្រួលសម្រាប់ចំណុច មួយចំនួនតូចដើម្បីជាការងាយស្រួលដល់កញ្ញាឯកដ៏អស្ចារ្យនេះកម្ពុជា >>

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ឈុតតំណាងជាតិរបស់ខេត្តសៀមរាបនៅក្នុងការប្រកួតបវរកញ្ញាហ្រ្គែនកម្ពុជា ដែលមានរំលេចទៅដោយរូបប្រាសាទអង្គរវត្តនេះ ត្រូវបានជ្រើសរើសជាឈុតតំណាងជាតិឲ្យកម្ពុជា ចូលរួមក្នុងការប្រកួតMiss Grand International ដែលនឹងធ្វើឡើងនៅក្នុងប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ៕