ទប់មិនជាប់! ពេជ្រ សោភា ទម្លាយពាក្យក្នុងចិត្ត ក្រោយឃើញការសម្ដែង ឱក សុគន្ធកញ្ញា យប់មិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានក្នុងការផ្សាយផ្ទាល់លើទំព័រ Youtube របស់ 1thek ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ធ្វើឱ្យអ្នកគាំទ្រកម្ពុជាជាច្រើននាក់រំភើប និង ព្រឺសម្បុរមិនតិចនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរំលេចវត្តមានរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដោយបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិនេះ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនមានមោទកភាពលើរូបនាងយ៉ាងខ្លាំង សូម្បីតែអ្នកនាង ពេជ្រ សោភា ដែលជាមិត្តជិតស្និទ្ធរួមចង្កោមសិល្បៈជាមួយគ្នា ក៏ទប់អារម្មណ៍មិនសរសើរមិនបានដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយអារម្មណ៍រំភើបជាខ្លាំងនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «យប់មិញពួកយើងបាននិយាយគ្នាយ៉ាងច្រើន តើយើងអាចធ្វើអ្វីសម្រាប់អ្នកជំនាន់ក្រោយ ការសម្តែងថ្ងៃនេះពិតជាអស្ចារ្យ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្នុងកម្មវិធីកាលពីយប់ថ្ងៃទី ២២ តុលា ម្សិលមិញនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែជ្រើសរើសបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «Be Yourself» ពោរពេញដោយអត្ថន័យនោះឡើយ តែអ្នកនាងបានបង្ហាញនូវការណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងរបស់អ្នកនាងទៀតផង៕

ប្រភព ប្រជាប្រិយ