ក្រោយផ្ទុះការរិះគន់ រឿងធ្វើខួបឱ្យលោកក្នុងថ្ងៃបុណ្យ ៧ ថ្ងៃឪពុក ពេលនេះករុណា ចេញមុខបកស្រាយថា …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២០​ ខែតុលា ឆ្នាំ ២០២១ នេះ លើបណ្ដាញសង្គមរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាព និង សារអបអរសាទរថ្ងៃកំណើតរបស់តារាចម្រៀង ករុណា ពេជ្រ ដែលក្នុងរូបភាពនោះ ឃើញថាអ្នកនាងបានទៅធ្វើពិធីខួបកំណើតនៅផ្ទះលោក ករុណា ពេជ្រ ខណៈចំថ្ងៃបុណ្យគំរប់ ៧ ថ្ងៃ ឪពុករបស់តារាចម្រៀងប្រុសរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពនេះ ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ ដែលមានការលើកឡើងពីមហាជនមួយចំនួនថា អ្នកនាងយកនំខេកទៅធ្វើការ Surprise ខួបកំណើតលោក ករុណា ពេជ្រ មិនដឹងពីកាលៈទេសៈ និង តុបតែងខ្លួនមិនសមរម្យ ខណៈដែលតារាចម្រៀងប្រុសរូបនេះ កំពុងតែធ្វើការកាន់ទុក្ខលោកឪពុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ ការរិះគន់ចំពោះតារាស្រីរូបនេះកាន់តែខ្លាំង និង មានសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ លោក ករុណា ពេជ្រ ក៏បានធ្វើការស៊ែរព័ត៌មានបន្តដោយភ្ជាប់ជាមួយនឹងការបកស្រាយជុំវិញរឿងនេះទៅកាន់មហាជន ឱ្យបានដឹងថា កម្មវិធីខួបកំណើតលោកពិតជាបានធ្វើមែននៅពេលចប់ពិធីបុណ្យ ៧ ថ្ងៃ ឪពុករបស់លោក ហើយមានបងប្អូនជាច្រើនបានរៀបចំខួបឱ្យលោក គឺមិនមែនមានតែអ្នកនាង ចន ច័ន្ទលក្ខិណា ទេ។ ក្នុងនោះ លោកបានធ្វើការខមមិនដោយភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកថា ៖ «អូមិនមែនទេ គាត់ និង បងប្អូនទាំងអស់នៅចាំចប់បុណ្យ 7 ថ្ងៃ ហើយល្ងាចរៀបចំខួបមែន គ្រាន់តែគាត់ចង់ឱ្យខ្ញុំបានញញឹមខ្លះប៉ុណ្ណោះទេ មិនមែនមានតែគាត់ទេ មានបងប្អូនខ្ញុំច្រើនដែរទេណា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ងាកទៅមើល អ្នកនាង ចន ច័ន្ទលក្ខិណា វិញ ក្រោយពីផ្ទុះការរិះគន់បែបនេះ អ្នកនាងក៏បានធ្វើការឡាយវីដេអូ និង បង្ហោះសារបកស្រាយលើបណ្ដាញសង្គមរបស់អ្នកនាង ផ្ញើទៅកាន់អ្នករិះគន់មួយចំនួនឱ្យដឹងផងដែរថា កម្មវិធីខួបនេះ អ្នកនាងមិនមែនជាអ្នករៀបចំនោះទេ ដោយអ្នកនាងគ្រាន់តែចូលរួមធ្វើជាមួយនឹងបងប្អូនរបស់តារាចម្រៀងរូបនេះ ដើម្បីចង់ឱ្យគាត់មានស្នាមញញឹមខ្លះ ហើយចំពោះការស្លៀកពាក់តុបតែងខ្លួនបែបនេះ ដោយសារតែអ្នកនាងត្រូវទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិរបស់នាងម្នាក់ទៀតដែរ៕

ប្រភព ប្រជាប្រិយ