អ្នកណាធ្វើចិត្តបាន! ក្មេងស្រីម្នាក់ ខូចចិត្តរហូតឆ្កួ-ត ខំស្រឡាញ់នឹងរង់ចាំអស់រាប់ឆ្នាំ តែចុងក្រោយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មី​ៗ​នេះ តាម​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​ចំនួន មិន​ថា TikTok ឬ ហ្វេសប៊ុក​នោះ​ឡើយ កំពុង​តែ​ផ្ទុះ​ការ​ចែកចាយ​ខ្លាំង​នៃ​រឿង​រ៉ាវ​ជីវិត​ពិត​ដ៏​កម្សត់​នៃ​ក្មេង​ស្រី​សញ្ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​រ៉ាវ​ដែល​កំពុង​ធ្វើ​ឱ្យ​មហាជន​តាម​បណ្ដាញ​សង្គម​ជាច្រើន​អាណិតអាសូរ​បំផុត​នេះ គឺ​កើត​មាន​ឡើង​លើ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Rina ដែល​រូបនាងបាន​ខូច​ចិត្ត​ធ្ងន់ធ្ងរ​រហូត​ទៅ​ជា​ឆ្កួត ដោយសារ​តែ​ការ​ស្រឡាញ់​សង្សារ ៦ឆ្នាំ​ខ្លាំង​ក្លា​ពេក តែ​បែរ​ជា​បុរសជាសង្សារត្រូវទៅ​រៀបការ​នឹង​ស្រី​ផ្សេង​ម្នាក់​ទៀតដែលត្រូវជាសាច់ញាតិនាងទៅវិញ។ នាងបានបង្ហូរទឹកភ្នែកដែលពុំអាចទប់ជាប់នៅក្នុងថ្ងៃមង្គលការរបស់មិត្តប្រុសនាង នេះគឺជារឿងឈឺចិត្តបំផុត ដោយសារតែនាងត្រូវចូលរួម និងឃើញមនុស្សជាទីស្រលាញ់របស់នាងទៅរៀបការនឹងអ្នកផ្សេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជាពេលវេលាដ៏លំបាកបំផុតសម្រាប់នាង និងអតីតមិត្តប្រុសរបស់នាងក្នុងការធ្វើចិត្ត ព្រោះតាមរយៈឃ្លីបវីដេអូពួកគេបាននិយាយថាអាពាហ៍ពិពាហ៍មិត្តប្រុសរបស់នាង និងនារីផ្សេងគឺត្រូវបានរៀបចំផ្សំផ្គុំឡើង។ ដែលវា​ជា​ទម្លាប់​ទូទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ពួកគេ​ធ្វើ​រហូត​ដល់​បច្ចុប្បន្ន។ ប្រសិន បើ​នេះ​ជា​ការ​ពិត តើ​វា​គួរ​ឲ្យ​សោក​ស្តាយ​យ៉ាង​ណា​ក្នុង​ស្ថានភាព​បែប​នេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rina គឺ​ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ រស់​នៅ​ក្នុង​ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី។ កាល​ពី​ ៤ ឆ្នាំ​មុន រូបនាង​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ខូច​ចិត្ត​នឹង​​មិត្ត​ប្រុសរបស់​​នាងបានទៅរៀបការជាមួយស្រីផ្សេង។ មាន​ថ្ងៃ​មួយ នាង​បាន​ដួល​ក្នុងផ្ទះសន្លប់​បាត់​ស្មារតី។ ពេល​ដឹង​ខ្លួន​វិញ នាង​បែរ​ជា​មិន​ស្គាល់​ថា​ខ្លួន​ឯង​ជា​នរណា រួមទាំងមិនស្គាល់ឪពុកម្ដាយ សាច់ញាតិនាងទៀតផង។ ចាប់​តាំង​ពី​ពេល​នោះ​មក Rina ត្រូវ​បាន​ឱ្យ​ដឹង​ថា នាង​កើត​មាន​បញ្ហា​សតិ​មិន​ប្រក្រតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​កើត​មាន​បញ្ហា​នេះ​មិន​យូរ​ប៉ុន្មាន Rina ក៏​ត្រូវ​បាន​ចាក់​សោ​ឱ្យ​នៅ​តែ​ក្នុង​បន្ទប់។ ការ​ធ្វើ​បែប​នេះ មិន​មែន​ក្រុម​គ្រួសារ​នាង ខ្លាច​នាង​ប្រែប្រួល​អារម្មណ៍​ទៅ​ជា​ខឹង​ឆេវឆាវ​គ្រប់គ្រង​ខ្លួន​លែង​បាន​នោះ​ទេ ប៉ុន្តែ​ឪពុក​ម្ដាយ​នាង ខ្លាច​នាង​រត់​ចេញ​ពី​ផ្ទះ ព្រោះ​នាង​ធ្លាប់​រត់​បែប​នេះ​កាល​ពី​មុន។

ម្ដាយ​របស់ Rina បាន​ព្យាយាម​ប្រើ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​កូន ប៉ុន្តែ​នៅ​តែ​គ្មាន​បាន​ផល។ ក្រោយ​ការ​រស់នៅ​ជាប់​តែ​ក្នុង​បន្ទប់​រយៈពេល ៤ឆ្នាំ ទី​បំផុត Rina ក៏​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​មួយ​នៅ​ឯ​មន្ទីរពេទ្យ RSUD Dr. Harjono នៅ​តំបន់ Ponorogo។ បើ​គិត​មក​ទល់​ពេល​នេះ Rina គឺ​សម្រាក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​នាង​បាន​ច្រើន​ខែ​ដែរ​ហើយ។ មហាជន​គ្រប់​គ្នា​សង្ឃឹម​ថា នាង​នឹង​រឹង​មាំ​តស៊ូ​ជម្នះ​ជំងឺ​មួយ​នេះ និង​អាច​វិល​ត្រឡប់​មក​ក្លាយ​ជា​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​ធម្មតា​វិញ៕