កីឡាករជម្រើសជាតិ ទាំង ៦ រូប ជាសះស្បើយពីកូ វីដហើយ នឹងវិលមកកម្ពុជាស្អែកនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាដំណឹងល្អ កីឡាករបាល់ទាត់ជម្រើសជាតិខ្មែរទាំង ៦ រូប ដែលបានរកឃើញវិជ្ជមានកូ​ វីដ-១៩ និង សម្រាកព្យាបាលនៅប្រទេសបារ៉ែនកន្លងទៅ ពេលនេះបានជាសះស្បើយទាំងអស់គ្នាវិញហើយ បន្ទាប់ពីកីឡាករទាំងអស់តេស្ត PCR ឃើញអវិជ្ជមានកូ វីដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងអ្នកដែលជាសះស្បើយទាំងអស់មានដូចជា ៖ ១. ចាន់ វឌ្ឍនាកា ២. គួច សុកុម្ភៈ ៣. សឿយ វិសាល ៤. សារ៉េត គ្រីយ៉ា ៥. កែវ សុខសិលា ៦. អ៊ាន ពិសី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើតាមគម្រោង កីឡាករទាំង ៦ រូប ដែលបានជាសះស្បើយពីជំ ងឺកូ វីដ-១៩ នឹងវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់របស់កីឡាករ សឿយ វិសាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ សហព័ន្ធបាល់ទាត់កម្ពុជា បានផ្ដល់ព័ត៌មានពីកីឡាករទាំង ៦ រូប ដែលត្រូវបានរកឃើញវិជ្ជមានកូ វីដ-១៩ ក្នុងបេសសកកម្មចេញទៅប្រកួតបាល់ទាត់ ក្នុងឱកាសប្រជែងពាន AFC Asian Cup China 2023 ដែលធ្វើឱ្យមហាជននាំគ្នាព្រួយបារម្ភ និង នាំគ្នាអរគុណចំពោះការលះបង់ដើម្បីកម្ពុជា និង បានជូនពរកីឡាករ ឱ្យឆាប់បានជាសះស្បើយពីជំ ងឺឆ្លងកូ វីដ-១៩ នេះ៕

ប្រភព ប្រជាប្រិយ