មិនមើលនិងភ្នែក! រតនៈ វិសិដ្ឋ សង្វាតធ្វើរឿងនេះភ្លាមៗ ជួយតារាកំប្លែងចាស់ជរា ៤ រូប កំពុងរស់ទាំងលំបាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ គឺរយៈពេល ៤ ថ្ងៃមកហើយ ដែលតារាប្រុសលោក រតនៈ វិសិដ្ឋ បានធ្វើរឿងមួយគួរឱ្យសរសើរដើម្បីជួយដល់តារាកំប្លែងចាស់ជរាចំនួន ៤ រូប ដែលមានជំងឺជាប់ខ្លួនមិនអាចបន្តអាជីពសិល្បៈជាច្រើនឆ្នាំមកហើយនោះ។​ តារាកំប្លែងជើងចាស់ ៤ រូបនោះ រួមមាន លោកយាយ ណយ សំណាង នាយ ក្តិប លោកតា សង់ ស៊ីស និង តាចេក ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បកក្រោយបន្តិច កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ លោក រតនៈ​ វិសិដ្ឋ បានប្រកាសអំពាវនាវដល់មហាជនតាមរយៈគណនីហ្វេសប៊ុករបស់លោក ចូលរួមបរិច្ចាគជួយដល់តារាកំប្លែងចាស់ជរាទាំង ៤ រូបខាងលើ ដោយលោករៀបរាប់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថ្ងៃនេះសុំតិចហើយ! មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់ សួរថាហើយបើជ្រុលជួយគាំទ្រសិល្បៈគួរនឹកឃើញដល់ពួកគាត់ផង។ ពួកគាត់មិនទាន់ស្លាប់ទេ ម៉េចក៏មើលរំលង? ចូរពិចារណាតាមការគួរ! សុំជួយពួកគាត់ផង តែ 1$ ទេ នេះជា ABA របស់ខ្ញុំ (000318478-BO VISETH) ខ្ញុំនឹងយកលុយទាំងអស់ដែលបានទៅជួយគាត់ផ្ទាល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញសារ និង ការអំពាវនាវរបស់លោក រតនៈ វិសិដ្ឋ ហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនក៏បានសរសើរពីទឹកចិត្តរបស់លោក ក៏ដូចជាបានចូលរួមជាបន្តបន្ទាប់តាមសទ្ធាជួយដល់តារាកំប្លែងចាស់ជរាទាំង ៤ រូប ដោយគិតចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ លោក រតនៈ ពិសិដ្ឋ បានទទួលទឹកប្រាក់ពីសប្បុរសជនប្រមាណ ១ ពាន់ដុល្លារហើយ។ លោក រតនៈ វិសិដ្ឋ ក៏បញ្ជាក់ថា លោកនឹងបន្តរកជំនួយបន្ថែមទៀតដើម្បីប្រគល់ជូនតារាកំប្លែងចាស់ជរាទាំង ៤ រូប៕