អាណិតណាស់! ធ្លាប់ជាតារាល្បីតែពេលនេះ តាក់ស៊ី ធ្លាក់ខ្លួនគ្មានការងារធ្វើ រកលុយបង់ផ្ទះ ជួលសឹងមិនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានស្គាល់ហើយពីតារាកំប្លែងប្រុសដ៏ល្បីឈ្មោះ នាយ តាក់ស៊ី ដែលធ្លាប់ជាតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN មួយរូប ពោរពេញដោយភាពកំប្លុកកំប្លែង កាយវិការក្រមិចក្រមើមធ្វើឱ្យមហាជនសើចសប្បាយ និង ស្រឡាញ់គាំទ្ររូបលោកគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មួយរយៈធំចុងក្រោយនេះ ក្រោយពីជួបព្យុះភ្លៀងក្នុងជីវិតជាបន្តបន្ទាប់ទាក់ទងនឹងបញ្ហាគ្រួសារក្នុងជីវិតឯកជនរបស់លោកកាលពីកន្លងទៅ គេក៏មិនបានឃើញតារាកំប្លែងប្រុសរូបនេះ លេចមុខក្នុងអាជីពសិល្បៈទៀតឡើយ ប៉ុន្តែរូបលោក ងាកទៅចាប់មុខជំនួញអចលនទ្រព្យ និង ជាថៅកែលក់ឡានផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ បើតាមការបង្ហោះលើបណ្ដាញសង្គមផេក សិល្បករកម្ពុជា ពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលមែនទែន ដោយធ្លាប់តែល្បីថា តារាកំប្លែង នាយ តាក់ស៊ី មានជីវភាពធូរធារ ក្លាយជាថៅកែលក់ដីឡូត៍ផង និង ជាថៅកែលក់ឡានផង ស្រាប់តែពេលនេះ ឃើញថាតារាកំប្លែងរូបនេះ កំពុងតែធ្លាក់ខ្លួនខ្វះខាតជីវភាពខ្លាំង និង កំពុងតែរស់នៅផ្ទះជួលមួយកន្លែងតម្លៃ ក្នុង ១ ខែចំនួន ៦០ ដុល្លារ ប៉ុន្តែពេលខ្លះ លោករកលុយសឹងតែបង់ថ្លៃផ្ទះជួលមិនបានផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរបានឱ្យដឹងទៀតថា តារាកំប្លែងប្រុសរូបនេះ ក៏បានធ្វើការសូមអំពាវនាវដល់អ្នកដឹកនាំថតកម្មវិធីផ្សេងៗ ជួយហៅលោកថតផង ដើម្បីរកបានប្រាក់កម្រៃផ្គត់ផ្គង់ជីវិត ព្រមទាំងត្រូវចិញ្ចឹមម្ដាយនៅស្រុកថែមទៀត៕

ប្រភព ប្រជាប្រិយ