ក្រោយអ្នកនាង ខ្ញុង ប្រកាសបា-ញ់លុយឱ្យម្ចាស់ជំនួយវិញ ស្រាប់តែ គឹម លីហ្សា ពោលពាក្យបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានមហាជនមួយចំនួននៅតែបន្តការរិះគន់ និងលើកឡើងថា អ្នកនាង ខ្ញុង សម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន ទោះបីអ្នកនាង ធ្វើការបកស្រាយមុខសារព័ត៌មានម្ដងទៀតក៏ដោយ ដែលរហូតមកដល់យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ក៏បានឃើញ តារាកំប្លែងស្រីរូបនេះ បានធ្វើការប្រកាស​លើ​បណ្ដាញ​សង្គមជាថ្មីទៀត ដែល អ្នកនាង បានលើកឡើងចំនួន ៤ ចំណុចជុំវិញរឿងរ៉ាវនេះជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណុចទាំង ៤ នេះ តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងថា អ្នកនាង បានសម្រេចចិត្តនឹងបាញ់លុយឱ្យមហាជន និងម្ចាស់ជំនួយទាំងអស់វិញ ដោយអ្នកនាង ប្រើវិធីដោះ​ស្រាយ​បំណុលដោយ ប្រកាសលក់ផ្ទះដែលអ្នកនាងបានបង់រំលោះកន្លងមក និងលក់ឡានរបស់ប្ដីនាង ដើម្បីធ្វើដើមទុនរកស៊ីបន្តទៀត ព្រមទាំងធ្វើការស្នើសុំដល់ម្ចាស់​បំណុល​​ទាំងអស់ទុកពេលឱ្យអ្នកនាងរកលុយដើម្បីសងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះដែរ ក្រោយពីបានឃើញ អ្នកនាង ខ្ញុង ធ្វើការប្រកាសបែបនេះភ្លាម ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម និងម្ចាស់ជំនួយជាច្រើន បានចូលខមមិន ដោ​យ​បដិ​សេដ​មិនទទួលលុយត្រឡប់ទៅវិញទេ ព្រោះជាទឹកចិត្ត និងក្ដីអាណិតរបស់ពួកគេ ព្រមទាំងមានពាក្យពេចន៍ជួយលើកទឹកចិត្តដល់នាងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ គេក៏បានឃើញ តារាសម្ដែងស្រី គឹម លីហ្សា បានធ្វើការចូលខមមិន ក៏ដូចជាបង្ហោះសារលើបណ្ដាញសង្គមរបស់អ្នកនាង ដោយនិយាយជុំវិញរឿងអ្នកនាង ខ្ញុង ចង់បាញ់លុយត្រឡប់ទៅឱ្យម្ចាស់ជំនួយវិញនោះ ដែលតារាសម្ដែងស្រីរូបនេះ បានលើកឡើងឱ្យដឹងថា អ្នកនាង ក៏ជាម្ចាស់លុយ ដែលបានជួយនាងខ្ញុង ចំនួន ១០០ ដុល្លារ ដែរ តែអ្នកនាងមិនមានការសោកស្ដាយចំពោះការជួយនេះទេ មានតែអាណិតលើសដើម ព្រោះអ្នកនាងយល់ថា អ្នកនាង ខ្ញុង កំពុងតែពិបាកពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះ លើបណ្ដាញសង្គមរបស់ អ្នកនាង គឹម លីហ្សា ដែលបានរៀបរាប់ថា៖ «ខ្ញុំជាម្ចាស់លុយ 100$ ខ្ញុំបានជួយគាត់ហើយ ហើយក៏ខ្ញុំមិនស្តាយ​ក្រោយ​ដែរ ព្រោះពេលនេះគាត់កំពុងពិបាកពិតមែន ខ្ញុំមានតែអណិតគាត់លើសដើម ពេលដឹងថាគាត់ប្រឹងស្វះស្វែងរកអ្នកផ្តល់គំនិតមកជួយព្រឹក្សា ចុងក្រោយធ្វើឱ្យបងប្អូន គិតថាគាត់សម្តែង និងជេរគាត់ពេញប្រទេសទៅវិញ បើគិតថាគាត់អាក្រក់សូមទុកក្នុងចិត្តទៅបងប្អូន ព្រោះគាត់ពេលនេះកំពុងជួបទុក្ខ សូមកុំជាន់គាត់ថែមអីបងប្អូន កុំឱ្យមានបាប»៕