លេងកំប្លែងជាមួយគ្នាតែ ពាក់មី និងគ្រឿន មិនឃើញជួយខ្ញុង បែរជាធ្វើរឿងមួយនេះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែជាមិត្តរួមអាជីពក្នុងវិស័យសិល្ប:កំប្លែងមែនពិត ប៉ុន្តែក្រោយមហាជន និងអ្នកលេងបណ្តាញសង្គម ផ្ទុះព័ត៌មានទាក់ទងនឹងរឿង តារាកំប្លែងខ្ញុងជំពាក់បំណុលវ័ណ្ឌក ហើយនាំគ្នាជួយបរិច្ចាគម្នាក់មួយដុល្លារផ្អើលពេញហ្វេសប៊ុក ចំណែកឯពាក់មី និងនាយគ្រឿនឯណេះវិញ បែរជាបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីមន្ទីរគន្ធរបុប្ផា និងមន្ទីរពេទ្យអង្គរ រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរព្រាតតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់តារាកំប្លែងបងប្អូនទាំងពីរនាក់បានសរសេររៀបរាប់យ៉ាងដូច្នេះថា÷ << នាយពាក់មី >> ខ្ញុំបាទ​ សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុផ្ផាកម្ពុជា​ ៥០០$ 🇰🇭🙏🙏❤️️ សូមចូលរួម ដេីម្បីកុមារកម្ពុជាយេីង​ ❤️️🙏

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

<< នាយគ្រឿន >> មិនឆ្លៀតឱកាស តែជាឱកាសពេលខ្ញុំនៅមានលទ្ធភាព សូមចូលរួមជួយមន្ទីរពេទ្យគន្ធរបុប្ផា(៨៨៨$) ដើម្បីកុមារកម្ពុជា ទោះថ្ងៃក្រោយខ្ញុំឆ្កួតឬជា ក្មួយៗទាំងអស់គ្នាខំតែរៀនទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា ទាំងនាយពាក់មី ទាំងនាយគ្រឿន និងអ្នកនាងខ្ញុង សុទ្ធសឹងតែជាអតីតសមាជិកនៅក្នុងក្រុមកំប្លែងCBS ដែលជាការផ្តួចផ្តើមគំនិតដោយលោកតា វុិចទ័រ៕