នោះ! វីល្លៀម ហ្គ័ង ថាលោកគ្រូជោគជ័យ អាចប្រឈមនឹងមុខច្បាប់ ដោយសារតែមូលហេតុនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីល្បីថា ខ្ញុង ទៅពឹងលោកគ្រូជោគជ័យ សៀវ​ សុផល ជួយដោះបំណុលរហូតទៅ ៥០ ម៉ឺនដុល្លារជាង នៅពេលនេះ បើតាមព័ត៍មាន ខ្ញុង បានទទួលទឹកប្រាក់ដល់ទៅ ៥ ម៉ឺនដុល្លារនៅក្នុងគណនីធនគាររបស់ខ្លួន ក្រោយពីមានមហាជន អាណិតនិងបានឧបត្ថម្ភដល់តារារូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា ក៏មានមតិរិះគន់ព្រោងព្រាតតាមបណ្តាញសង្គម ទាក់ទិននឹងការរៀបគម្រោងសេណារីយ៉ូ សុំអំពាវថវិកាពីមហាជននេះ ដោយស្នាដៃរបស់លោកគ្រូ ជោគជ័យ សៀវ សុផល។ ដោយឡែក ក្នុងនោះ លោកវីល្លៀម ហ្គ័ង ក៏បានចេញមុខបកស្រាយលើកឡើងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តេីការរៀបចំសេណារីយូ (ផែនការ/ឧបាយកល) ដេីម្បីទទួលបានផលប្រយោជន៍បែបនេះ ត្រូវចាត់ទុកជាបទល្មេីសឬទេ ? បេីគិតជាផ្លូវច្បាប់តាមផ្លូវច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា ” គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើអោយខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ៖ ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។ ទី២៖ ការផ្គត់ផ្គង់សេវា។ ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក វីល្លៀម ហ្គ័ង បានចោទជាសំនួរដូច្នេះថា ដេីម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់ខ្ញុំ តេី ព្រះរាជអាជ្ញា អាចធ្វេី បណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ? ទន្ទឹមនោះ លោកបន្តថា ការដែលលោកលេីកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរអោយអាណិតបំផុតហេីយសង្គមមួយនេះ ត្រូវបានមនុស្សមួយក្ដាប់តូចប្រេីប្រាស់ប្រជាប្រិយភាពក្នុងការបង្កេីតព្រឹត្តការណ៍ទាញផលប្រយោជន៍មកខ្លួន ។ ដែលក្នុងនាមជាអ្នកនយោបាយម្នាក់ត្រូវតែបញ្ចេញមតិការពារផលប្រយោជន៍ពលរដ្ឋរបស់ខ្លួន។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសនីតិរដ្ឋ រដ្ឋដែលមានច្បាប់ គ្រប់គ្នារស់នៅដោយស្មេីភាពចំពោះមុខច្បាប់៕

ប្រភព Khmerload