ក្រោយខ្ញុងបកអាក្រាតរឿងមេគំនិត ស្រាប់តែលោក សៀវ សុផល និយាយពាក្យក្នុងចិត្តបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវតារាកំប្លែង ខ្ញុង ប្រកាសក្ស័យធនគ្មានលុយសងបំណុលជាង ៥៧ ម៉ឺនដុល្លារ រហូតឡាយវីដេអូតួញសោកទាល់តំរិះផ្លូវដើរទៅមុខមានតែសុំចិត្តមហាជនបរិច្ចាគប្រាក់ ១ ដុល្លារដល់នាងសម្រាប់ចិញ្ចឹមកូនៗបន្ត ដែលពេលនេះកាន់តែក្ដៅគគុកឡើងបន្ទាប់ពី លោក សៀវ សុផល ដែលជាគ្រូបង្រៀនវគ្គជោគជ័យម្នាក់ ចេញមុខឡាយវីដេអូប្រកាសថា នោះគ្រាន់តែជាការរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនឱ្យ ខ្ញុង ដោះបំណុលប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការទម្លាយពីរឿងរៀបយុទ្ធសាស្រ្តនោះហើយ មិនថាអ្នកស្ថិតក្នុងចង្កោមសិល្បៈ ឬ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទេ ចាប់ផ្ដើមស្រពិចស្រពិលក្នុងចិត្ត ខ្លះក៏អស់ជំនឿ ភាពជឿជាក់ និងសោកស្ដាយទឹកចិត្តដែលខំអាណិតលើតារាកំប្លែងស្រីរូបនេះក្នុងនាមជាអ្នកសិល្បៈដូចគ្នា ក៏ដូចជាអ្នកដែលគាំទ្រ និង បានជួយជាថវិកាអ្នកនាង ខ្ញុង កំពុងតែផ្ទុះការវែកញែក និង រិះគន់ជាខ្លាំងដល់អ្នកនាង ខ្ញុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះ បន្ទាប់ពីត្រូវបានមហាជនជាច្រើនមានការរិះគន់ និង ស្ដាយចិត្តអាណិតរូបនាងបែបនេះ ស្រាប់តែធ្លាយវីដេអូមួយ ដែលអ្នកនាង ខ្ញុង ប្រតិកម្មខ្លាំងចំពោះ លោកគ្រូ សៀវ សុផល ដោយគេឃើញថាអ្នកនាងខលទៅថាឱ្យលោកគ្រូយ៉ាងខ្លាំងៗ ចំពោះរឿងដែលលោក ចេញមកទម្លាយពីយុទ្ធសាស្រ្តដោះបំណុលនេះ ធ្វើឱ្យប៉ះពាល់ដល់រូបនាង ដែលមហាជនមានការស្អប់ចំពោះរូបនាងខ្លាំងជំនួសឱ្យភាពអាណិតទៅវិញ។ បន្ថែមពីលើការធ្លាយវីដេអូនោះទៀត នាង ខ្ញុង ក៏បាន Live វីដេអូបកស្រាយមួយទៀត នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ លាតត្រដាងរឿងរ៉ាវជាមួយនឹងលោក សៀវ សុផល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជុំវិញរឿងរ៉ាវយុទ្ធសាស្រ្តដោះបំណុលនេះ និង បន្ទាប់ពីតារាកំព្លែង ខ្ញុង Live វីដេអូបកស្រាយហើយ ស្រាប់តែនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះដដែល លោកគ្រូ សៀវ សុផល ក៏បានចេញមុខបកស្រាយ និង បង្ហោះសារមួយ ក្នុងន័យសុំទោសជាសាធារណៈលើបណ្ដាញសង្គមរបស់ខ្លួន ចំពោះរឿងដែលលោកជាអ្នកផ្ដើមគំនិតបំផុសរឿងលុយ ១ ដុល្លារ ដើម្បីជួយដល់អ្នកនាង ខ្ញុង ដែលធ្វើឱ្យមហាជនប្រតិកម្ម និង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកនាង ខ្ញុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកគ្រូ សៀវ សុផល បានបង្ហោះរូបភាពភ្ជាប់សារដែលរៀបរាប់ថា ៖ «ខ្ញុំរំភើបដែលបានឃើញបងប្អូនចេះជួយគ្នា តាមរយៈទឹកចិត្តអ្នកគាំទ្រ និង ខ្មែរតែ ១ ហើយក៏សប្បាយចិត្តដែលខ្មែរចេះជួយគ្នា ដោយសារគាត់មិនបានគេចវេសពីបំណុលទេ ហើយមិនមែនលើកទី ១ ទេ ដែលខ្ញុំជួយកូនសិស្ស អ្នកមានផលវិបាក និង មន្ទីរពេទ្យគន្ធបុប្ឋា។ ប្រសិនបើការជួយនេះ ធ្វើឲ្យមហាជនមានប្រតិកម្ម និង ធ្វើឱ្យ ខ្ញុង គិតថាប៉ះពាល់ដល់កិត្តិយស ខ្ញុំសូមទោសជាសាធារណៈ ចំពោះការបំផុស ១ ដុល្លារនេះ។ ក្រោយមកខ្ញុំបានឃើញមានការជួយលុយដល់គន្ឋបុប្ផាយ៉ាងផុល ពីតារា ពាក់មី អាគ្រឿន បុរី KP ស្រីអូនឃូស៊ី ហើយមានច្រើនទៀតផង ជាការល្អបំផុតក្នុងពេលនេះ»៕

ប្រភព ប្រជាប្រិយ