ទ្រាំមិនបាននឹងគេចោទថាសម្តែង ពេលនេះ ខ្ញុង ទម្លាយមូលហេតុពិត និង ចំនួនលុយអ្នកគាំទ្របរិច្ចាគឱ្យច្បាស់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង បានឡាយវីដេអូបកស្រាយច្បាស់ៗទាក់ទងនឹងរឿងជំពាក់បំណុល ៥៧ ម៉ឺនដុល្លារនៅចំពោះមុខសាធារណជនជាថ្មី ក្រោយមានការលើកឡើងថា នាងសម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបកស្រាយការយល់ច្រឡំចំពោះខ្លួនបន្តទៅទៀត ខ្ញុង បានប្រកាសក្ដែងៗក្នុងវីដេអូឡាយនេះថា នាងមិនបានយកលុយដែលមហាជនដែលជួយនាងនោះយកទៅក្លាយជាអ្នកមាននោះទេ គឺនាងពិតជាបានជំពាក់បំណុលគេពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ខ្ញុង បានបង្ហាញនូវចំនួនលុយដែលសប្បុរសជនបានជួយដល់នាងតាមរយៈកុងធនាគារត្រឹមរយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃ ១៨ តុលា ឆ្នាំ ២០២១ ដល់ព្រឹកថ្ងៃទី ២០ តុលា ឆ្នាំ ២០២១ ម៉ោង ១១ និង ២២ នាទីនេះ នាងទទួលបានទឹកប្រាក់ពីមហាជនចំនួន ៥៦ ៥៤២.៣៧ ដុល្លារ៕

ប្រភព ប្រជាប្រិយ