ទោះនៅផ្ទះជួលគេ តែ វង្ស ណយ មានទឹកចិត្តចេញមុខជួយ ខ្ញុង បានប៉ុណ្ណេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាកំប្លែង ស្រេង សុកាន់ដា​ ប្រកាសខ្ស័យធនជាប់ផុងលង់ខ្លួនទៅមុខលែងរួច រឿងជំពាក់បំណុលគេប្រមាណ ៥០ ម៉ឺនដុល្លារលើម្ចាស់បំណុល ២០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃនេះ នាងបានចូលខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ ក៏ដូចជាសុំអំពាវនាវដល់ម្ចាស់បំណុល មេត្តាសណ្តោសប្រណីដល់នាង ដោយធ្វើការបន្ធូរបន្ថយការប្រាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃនេះ តារាកំប្លែងរូបនេះ បានប្រកាសចំហជាសាធារណៈសុំជំនួយពីសប្បុរសជនម្នាក់ៗ ចំនួន​ ១ ដុល្លារ គ្រាន់សម្រាប់ទ្រទ្រង់ដល់ការសិក្សា និងហូកចុករបស់កូនប្រុស ២នាក់របស់នាង។ ក្នុងនោះ ក្រោយពីឃើញបែបនេះ កំពូលតារាប្រដាល់គុនខ្មែរមួយរូប លោក វង្ស ណយ បានចេញមុខឧបត្ថម្ភតាមលទ្ធភាពដល់តារាកំប្លែង ខ្ញុង ដែលកំពុងជួបទុកបែបនេះ ក្នុងនោះ លោកបានចូលរួមជាជំនួយ ថវិកា ១ ដុល្លារ អាមេរិក ដល់អ្នកនាងខ្ញុង។ បើតាមសំណេររបស់ វង្ស ណយ លោកបានសរសេររៀបរាប់ដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាទឹកចិត្តបន្តិចបន្តួច របស់ខ្ញុំ ទោះបីខ្ញុំជួលផ្ទះនៅគេមែន ក៏ខ្ញុំសុំចូលរួមជួយបងស្រី ដែលកំពុងខ្វះខាត តាមសំណើរ តែសូមបងស្រី កុំគិតខ្លីសោះ បញ្ហាអីក៏មានដំណោះស្រាយដែរ។ ពីខ្ញុំបាទ វង្ស ណយ។ ស៊ូៗបង៕