ខណៈពេល ទឹកស្ទឹងសង្កែ ហៀរដល់ចូលក្នុងក្រុង បាត់ដំបងហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាម​គេហទំព័រជាផ្លូវការ​ មន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានរាយការណ៍មកថា​ ថ្ងៃទី១៧​ខែតុលានេះ ខណៈពេលម៉ោង ៩: ៣០នាទី ព្រឹក ទឹកស្ទឹងសង្កែ បានហៀរដល់ចូលក្នុងក្រុង បាត់ដំបង នៅតាមបណ្តោយតំបន់ដងស្ទឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង បើតាមរដ្ឋបាលខេត្តបាត់ដំបងបានបន្តទៀតថា ដោយសារមានភ្លៀងធ្លាក់ជាច្រើន នៅតំបន់ប៉ែកខាងលើ ក្នុងស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ហេតុដូច្នេះ បានធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់គួរឲ្យកត់សម្កាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុ តាមការការជូនដំណឹង ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុតដូច្នេះដែរ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង