បះសក់! អ្នកភូមិដាក់មេប្រូច ខណៈ​ដើរ​ពេល​យប់ ប្រទះ​ឃើញ​មឈូស​នៅ​វាល​ស្រែ ដោយ​សារ​តែ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ អ្នកភូមិពិតជាមានការស្លុតរន្ធត់ និងភ័យខ្លាចជាខ្លាំង ខណៈដើរពេលយប់ប្រទះឃើញមឈូសមួយ កំពុងស្ថិតនៅក្នុងវាលស្រែមួយកន្លែង នៅក្នុងភូមិ វត្តដងថាកៀន ខេត្ត ផេតចាប៊ុន ប្រទេសថៃ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Amnaj Puekkoksung បានផុសរូបមឈូសគ្របដោយក្រណាត់ក្រហមមួយនៅកណ្តាលវាលស្រែ ដោយភ្ជាប់ Capiton បញ្ជាក់ថា «ខ្ញុំបានរកឃើញមឈូសនេះ នៅក្នុងភូមិ វត្តដងថាកៀន។ ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លា បាននាំយកមឈូសនេះ ទៅកាន់វាលស្រែ ស្ថិតនៅខាងក្រោយផ្ទះរបស់ខ្ញុំផ្ទាល់តែម្តង។ ឥឡូវនេះ ខ្ញុំកំពុងរង់ចាំជំនួយមកលើកវាចេញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅចុច like, share, comment ដោយបានចែករំលែកផុសនេះ ព្រមទាំងបានខមិនបែបនេះថា «ខ្ញុំសង្ឃឹមថា សពនៅខាងក្នុងសុវត្ថិភាព» អ្នកខ្លះទៀតនិយាយថា​«ខ្មោចលង», «មកមិនប្រាប់», «សាកបើគម្របមើលខាងក្នុងលមើលក្រែងគ្មានសព ហើយបើមានងាយសាច់ញាតិមករក»។ រីឯអ្នកខ្លះទៀត ចង់ដឹងថាតើមានលេខនៅលើមឈូសនោះដែររឺទេ និងសូម្បីតែលេខផ្ទះរបស់ Amnaj ក៏ពួកគេសួរដែរ ដើម្បីយកមកចាក់ឆ្នោតផ្សងសំណាងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Amnaj អាយុ ៣៤​ ឆ្នាំ គឺជាមន្រ្តីម្នាក់ធ្វើការនៅដែនជម្រកសត្វព្រៃស៊ូប្លុកកា បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មានភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំននន់ជន់លិចភូមិ​ហើយទឹកបានហូរយ៉ាងខ្លាំង និងមានជម្រៅប្រហែល​ ២ ម៉ែត្រ ឯណោះ។ ទឹកបានហូរនាំយកមឈូស​ចេញពីវត្ត​ចូលទៅក្នុងប្រឡាយ និងបន្ទាប់មក បានរសាត់ចម្ងាយប្រហែល ៥ ទៅ ៦ គីឡូម៉ែត្រ ទៅកាន់វាលស្រែតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលយប់ ពួកអ្នកភូមិបានស្វែងរករបស់របរតាមវាលស្រែ​ ដែលត្រូវបានទឹកនាំយកចេញពីផ្ទះរបស់ពួកគេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យស្លុ.តរន្ធ.ត់ឡើងបះសក់នោះ គឺពួកគេស្រាប់តែបានប្រទះឃើញមឈូសមួយ នៅច្រង៉ាងៗក្នុងវាលស្រែតែម្តង។ ប្រធានភូមិអ្នកស្រី Saad Puekodsung និងជំនួយការ បានចុះទៅកាន់វាលស្រែ ដើម្បីពិនិត្យមឈូសនោះ​ និងបានស្នើអ្នកភូមិជួយលាងសម្អាតមឈូសនោះ មុនពេលលើកដាក់ឡាន ដើម្បីយកទៅកាន់ទីវត្តវិញ។ បច្ចុប្បន្ន​ផ្លូវមួយចំនួន​នៅក្នុងខេត្ត ផេតចាប៊ុន នៅតែជន់លិច ហើយមន្រ្តីក៏បានធ្វើស្ពានបណ្តោះអាសន្ន ដើម្បីជួយសម្រួលការធ្វើចរាចរណ៍៕