ស្រណោះណាស់! ក្រោយឪពុកទទួលមរណភាព ករុណា ពេជ្រ សម្រេចចិត្តបួសមុខភ្លើង គ្រងស្បង់ចីវរ សងគុណឪពុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយលោកឪពុកបានទទួលមរណភាពដោយសារជំងឺប្រចាំកាយ ដែលមានជាយូរឆ្នាំមកហើយនោះ លោក ករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោន បានសម្រេចចិត្តបួសមុខភ្លើង គ្រងស្បង់ចីវរ សងគុណលោកឪពុក រហូតធ្វើឲ្យប្រិយមិត្ត ដែលជាអ្នកនិយមគាំទ្រតារាចម្រៀងដ៏ល្បីរូបនេះ ទប់ទឹកភ្នែកសឹងតែពុំជាប់ពេលបានឃើញរូបថតរបស់លោកតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់លោក ករុណា ពេជ្រ អមដោយរូបថតប៉ុន្មានសន្លឹក លោកក៏បានពោលពាក្យប៉ុន្មានម៉ាត់ថា÷

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមឧទ្ទិសកុសល ផលបុណ្យ ជូនញោម ពុក..សូមផលបុណ្យដែលអត្មាបានសាង នាពេលនេះ បានដល់បងប្អូន ញោមខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ស្មើៗគ្នា…. ជាពិសេស អត្មា នៅតែអរព្រះគុណ និង អរគុណ នូវទឹកចិត្តនសាររំលែកទុក្ខ ប្រមុខថ្នាក់ដឹកនាំ គ្រប់ជាបងប្អូន ក្នុងបណ្តាញសង្គម Facebook ជាមួយការចាកចេញទៅឆ្ងាយគ្មានថ្ងៃត្រឡប់របស់ញោមពុកនាពេលនេះ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា លោកឪពុករបស់លោកករុណា ពេជ្រ បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺលើសឈាម និងដាច់សសៃក្នុងខួក្បាល រហូតដល់ក្លាយទៅជាមនុស្សរុក្ខជាតិ ដែលមានតាំងពីយូរឆ្នាំ៕